គិតត្រឹមរយៈពេលជាង ១ ឆ្នាំកន្លះ រាប់ចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៧ ដល់ ខែកញ្ញា ឆ្នាំ ២០១៨ ក្រុម Hacker ឲ្យឈ្មោះ ‘Lazarus‘ របស់កូរ៉េខាងជើងបាយវាយប្រហារ ៥ លើកទៅលើប្រព័ន្ធផ្ទេរលុយអេឡិចត្រូនិកទូទាំងសកលលោក។របាយការណ៍ពី United Nations បានបង្ហើបថាក្រុមខាងលើទំនងជាកើបផលចំណេញពីការវាយប្រហារនោះបានប្រមាណ ២ ពាន់លានដុល្លារអាមេរិក រួមបញ្ចូលទាំងការអុកឡុកក្នុងប្រព័ន្ធហិរញ្ញវត្ថុបរទេសនិងការប្តូរលុយអេឡិចត្រូនិក។យោងតាមសារព័ត៌មាន CNN ក៏សង្កត់ធ្ងន់ថាប្រាក់ជាង ២ ពាន់លានដុល្លារដែលទទួលបានគឺជាទំហំតួលេខខ្ពស់ជាងការព្យាករណ៍របស់ UN កាលពីពេលកន្លងមកទៅទៀត ហើយប្រាក់ទាំងនេះនឹងយកទៅអភិវឌ្ឍលើអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផ្ទាល់។បញ្ជាក់ថាក្រុមហ៊ុនប្រព័ន្ធសុវត្ថិភាព Kaspersky Labs ក៏តាមប្រមាញ់ក្រុម Lazarus អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដោយតាំងពីការអុកឡុកលួចយកលុយ ៨១ លានដុល្លារពីធនាគារបង់ក្លាដេសកាលពីឆ្នាំ ២០១៧៕