ទីភ្នាក់ងារអវកាស Roscosmos របស់ប្រទេសរុស្ស៊ីបានបង្កើតផ្កាយរណបមួយ ដែលមានសមត្ថភាពបំផ្លាញខ្លួនឯងនៅចុងបញ្ចប់នៃជីវិតរបស់វា ដោយផ្តល់នូវដំណោះស្រាយចំពោះបញ្ហាសំខាន់នៃកំទេចកំទីអវកាស ឬជាសំរាមអវកាសឥតប្រយោជន៍។
សម្ភារៈដែលបានប្រើនៅក្នុងផ្កាយរណបនេះ វានឹងហួតនៅពេលវាលែងមានប្រយោជន៍រារាំងពីការបង្កើនបរិមាណវត្ថុផលិតដោយមនុស្ស ដែលត្រូវបានអណ្តែតនៅជុំវិញក្នុងលំហ។
កម្មសិទ្ធិបញ្ញាដែលបានដាក់ជូនសហព័ន្ធសេវាកម្មកម្មសិទ្ធិបញ្ញា Federal Service for Intellectual Property (Rospatent)បង្ហាញថា នេះពាក់ព័ន្ធនឹងការស្ថាបនារណបចេញពីវត្ថុធាតុដើមដែលមានន័យថា វាផ្លាស់ប្តូរដោយផ្ទាល់ពីរឹងទៅឧស្ម័នដោយមិនក្លាយជារាវឡើយ។ ការស្ថាបនាដ៏ឆ្លាតវៃនេះនឹងអនុញ្ញាតឱ្យផ្កាយរណបរលួយដោយខ្លួនឯង នៅពេលពួកវាទទួលបានសញ្ញាពីផែនដី។
កំណាត់កម្ទេចកម្ទីអវកាស ត្រូវបានអនុវត្តជាយូរមកហើយនូវគំនិតរបស់អ្នកវិទ្យាសាស្ត្រ និងវិស្វករ។ នៅឆ្នាំ ២០១៦ អ្នកជំនាញរ៉ូសកូស្មូស(Roscosmos)បានសន្និដ្ឋានថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេនោះ ការរុករកអវកាសអាចនឹងត្រូវបញ្ឈប់ជាដាច់ខាត ព្រោះគន្លងអវកាសស្ទើទាំងអស់នឹងត្រូវបានស្ទះដោយសារឧបករណ៍អវកាសឥតប្រយោជន៍ ឬសំរាមអវកាស ។
យោងតាមការិយាល័យកម្ទេចកម្ទីអវកាសរបស់ទីភ្នាក់ងារអវកាសអឺរ៉ុបបានអោយដឹងថា បច្ចុប្បន្នមានសំរាមអវកាសជាង ៨.៤០០ តោននៅជុំវិញផែនដី។ ខណៈដែលរឿងរ៉ាវមួយចំនួនត្រូវបានរាប់បញ្ចូលដោយមុខងារយានអវកាសភាគច្រើន គឺខ្ជះខ្ជាយពីការបើក និងពង្រាយរាប់ពាន់ក៏ដូចជាការផ្ទុះនិងការប៉ះទង្គិចគ្នា៕
