នាពេលថ្មីនេះ Apple ទើបនឹងបញ្ចេញនូវសមត្ថភាពពិសេសថ្មីមួយនៅលើ iPhone ជំនាន់ចុងក្រោយរបស់ខ្លួន បើសិនជាទូរសព្ទនោះត្រូវដូរថ្មថាមពល (មិនមែន original របស់ក្រុមហ៊ុនទេ) វានឹងបង្ហាញសារឲ្យឃើញតែម្តង។
សារដែលបង្ហាញនេះ គឺដើម្បីការពាររាល់ផលិតផល iPhone ដែលប្រើប្រាស់ថ្មពីប្រភពខាងក្រៅពីភ្នាក់ងារផ្តល់សេវា ដែលមានសិទ្ធអនុវត្តពី Apple។ សម្រាប់សារនេះ គឺមានតែអ្នកជួសជុលមានសិទ្ធពី Apple ទើបអាចលុបសារ “Service” នេះបាន។
សារនេះនឹងចេញតែនៅលើ iPhone XS, XS Max និង XR ដែលត្រូវដូរថ្មស្ថិតក្នុង iOS 12 និង iOS 13 beta។
សូមបញ្ជាក់ផងដែរថា ថ្មដែលបានប្តូរនេះគឺអាចប្រើប្រាស់នៅធម្មតាទៅតាមគុណភាពថ្មដែលបានជ្រើសរើស។ វាគ្រាន់តែគ្មានការបញ្ជាក់ពី Apple ទើបវានឹងបង្ហាញសារទាំងនេះតែប៉ុណ្ណោះ។