តើ CPU Intel ផលិត​ក្រោយឆ្នាំ​២០១២ មានសុវត្ថិភាព​ដែរឬទេ?

0
A photo shows the 10th Gen Intel Core processor on a motherboard. On Aug. 1, 2019, Intel launches 11 new, highly integrated 10th Gen Intel Core processors designed for remarkably sleek 2 in 1s and laptops. (Source: Intel Corporation)

សម្រាប់​អ្នក​តាមដាន​ព័ត៌មាន​សុវត្ថិភាព​បច្ចេកវិទ្យ ប្រាកដ​ជានៅចាំ​មេរោគកុំព្យូទ័រពីរ គឺ Spectre និង Meltdown ដែល​បានឆ្លងរាតត្បាត​រាល់​កុំព្យូទ័រ​ដែលដំណើរការ​ដោយ CPU Intel នា​ពេល​កន្លង​មក។

ថ្មីៗ​នេះ​គេបានរកឃើញ​នូវ​មេរោគ​ថ្មី​មួយ​ផ្សេង​ទៀត​ ដែល​កំពុងលុកលុយ​ទៅលើ​កុំព្យូទ័រ ដំណើរការ​ដោយ Windows ហើយ​ប្រើប្រាស់ CPU ផលិត​ដោយ​ក្រុមហ៊ុន Intel នៅក្រោយ​ឆ្នាំ​២០១២។

មេរោគ​ថ្មី​នេះ​ឈ្មោះ​ថា SWAPGSAttack ដោយសារ​តែមេរោគនេះ វាប្រហាលើ SWAPGS​ instruction (ពពួកឃ្លាបញ្ជា​ ប្រើនៅលើ CPU)។ ការ​វាយប្រហារទៅលើផ្នែក​នេះ ធ្វើឲ្យ​ hacker អាច​ចូលប្រើ និង ទាញយកទិន្ន័យ​សំខាន់ៗ​របស់អ្នក​ប្រើប្រាស់​បាន​យ៉ាងងាយ។

ពេល​ដែល​គេអាច​យកទិន្ន័យបានហើយ គេនឹងប្រើកម្មវិធីមេរោគ​ផ្សេងៗទៀត​នៅក្នុង Windows level ហើយ​ផ្ញើទិន្ន័យ​ទាំង​អស់នោះ​ចេញបានដោយងាយ។ មេរោគ​នេះចាប់យកទិន្ន័យ​ដោយវាបង្កើតតំបន់​ចងចាំនៅលើ RAM ដូច​កម្មវិធីពិត​ដែលកំពុងប្រើ លុះដល់ពេលចប់ វានឹងបន្សល់ទុកនូវ Cache ដែលអាចទាញយក​ទិន្ន័យ​ផ្សេងៗបាន​តាមយៈផ្នែក​នេះបាន។

បញ្ហា​នេះ​ត្រូវ​បានរាយការណ៍​ដោយក្រុមហ៊ុន Bitdefender ហើយក៏បានបញ្ចេញ​នូវកំណែ​សុវត្ថិភាព​ថ្មី​ ដើម្បី​ជួសជុលបញ្ហា​នេះរួចហើយដែរ។ សូមលោកអ្នក​ដែល​កំពុង​ប្រើប្រាស់​កុំព្យូទ័រ ត្រូវ អាប់ដែត កំណែថ្មី​របស់ Windows និង កម្មវិធីប្រឆាំងមេរោគ​ ឲ្យបានថ្មី​ជានិច្ច​ ដើម្បី​ការពារ​ពីគ្រោះថ្នាក់ទាំងឡាយ។

A photo shows the 10th Gen Intel Core processor on a motherboard. On Aug. 1, 2019, Intel launches 11 new, highly integrated 10th Gen Intel Core processors designed for remarkably sleek 2 in 1s and laptops. (Source: Intel Corporation)

LEAVE A REPLY

Please enter your comment!
Please enter your name here