បញ្ហានៅលើ Internet មានច្រើនអនេក ហើយការវាយលុបក៏រឹតតែច្រើន និងប្លែកៗពីគ្នា ធ្វើឲ្យក្រុមហ៊ុនផ្សេងៗស្វែងរកវិធីការពារដល់អតិថិជនរបស់ខ្លួនកាន់តែខ្លាំង។
ថ្មីៗនេះ Google Chrome បានដាក់នូវនៅគោលការណ៍ ការពារថ្មីដល់អ្នកប្រើប្រាស់របស់ខ្លួនឈ្មោះថា Google’s Advanced Protection Program ដោយផ្តោតទៅលើអ្នកប្រើប្រាស់សំខាន់ៗដូចជា អ្នកសារព័ត៌មាន សកម្មជនសំខាន់ៗ អ្នកនយោបាយ និងម្ចាស់ដឹកនាំធុរកិច្ច និង សហគ្រាសនានា ឲ្យកាន់តែមានសុវត្ថិភាពបន្ថែមរាល់ការទាញយកឯកសារពី Internet។
របៀបបើកដំណើរការមុខងារ Google’s Advanced Protection Program គឺគ្រាន់តែលោកអ្នកបើក Chrome Syncតែប៉ុណ្ណោះ។ នៅពេលដែលអ្នកប្រើប្រាស់ទាញយក file ណាមួយដែល Chrome សង្ស័យថាមានផ្ទុកមេរោគ ឬ បង្ករគ្រោះថ្នាក់នោះ វានឹងបង្ហាញជាសារព្រមានភ្លាមៗ ឬបិទចោលមិនឲ្យទាញយកឯកសារនោះតែម្តង។
ក្រៅពីចំនុចស្នូលសំខាន់នេះហើយ កម្មវិធីនេះក៏បន្ថែមនូវសុវត្ថិភាពជាច្រើនទៀតធ្វើឲ្យអ្នកប្រើមិនងាយនឹងត្រូវបានគេលួចយកគណនីទៅប្រើប្រាស់ងាយៗ។ ទន្ទឹមនឹងនោះ ការប្រើប្រាស់ Gmail, Google Drive, Google Apps និងកម្មវិធីជំនួយផ្សេងៗរបស់ Chrome គ៏សុទ្ធតែត្រួតពិនិត្យយ៉ាងតឹងតែងផងដែរ។
