Facebook ប្ដឹង​ក្រុមហ៊ុន​នៅហុងកុង និង​សាំងកាពួរ

0

ក្រុមហ៊ុន​បណ្តាញសង្គម Facebook បានដាក់ពាក្យ​បណ្តឹង​ទៅកាន់​អ្នកបង្កើតកម្មវិធី២នាក់ ពីបទបន្លំអ្នកប្រើឲ្យចុច លើពាណិជ្ជកម្មរបស់ Facebook នៅលើកម្មវិធីក្នុង Google Playstore។ Facebook បានប្តឹងទៅលើក្រុមហ៊ុន​ពីរ​មាន LionMobi មានទីតាំងនៅហុងកុង និងមួយទៀតឈ្មោះ JediMobi មានទីតាំងនៅសាំងកាពួរ។

ក្រុមហ៊ុនFacebook បាននិយាយថា ក្រុមហ៊ុនLionMobi បានយកកម្មវិធី(អត់បានការ) ​របស់​ខ្លួន​ជាច្រើន​ ទៅផ្សាយពាណិជ្ជកម្ម​នៅលើ Facebook ដែលនេះ​ជា​ការផ្ទុយ​នឹង​បញ្ញាត្តិ​របស់ Facebook ផ្ទាល់។

ក្រុមហ៊ុន Facebook បានដាក់​ក្រុមហ៊ុន​ទាំងពីរ​នេះ​ចូល​ក្នុងបញ្ជីខ្មៅ​ ពី ad network និង​បានបង្វិលលុយ​ដែលក្រុមហ៊ុន​ទាំងពីរ​បានបើកកាលពីខែមីនា ឆ្នាំ​២០១៩នេះ ឲ្យទៅកាន់​ម្ចាស់​ពាណិជ្ជកម្ម​វិញផងដែរ។ យ៉ាងណាក្តី​កម្មវិធីនេះ​ដែល​បានតម្លើងរហូតដល់រាប់សិបលាន​នោះ ក៏មិនទាន់​បានលុបចេញ​ពី Google Playstore នៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here