យោងតាមការស្ទង់មតិថ្មីៗរបស់ OneSignal នៅតាមបណ្តា៤០ប្រទេស តាមរយៈទូរសព្ទរាប់ពាន់គ្រឿងនោះ គេបានវាយតម្លៃថា ទូរស័ព្ទដៃរបស់ Samsung មានល្បឿនទាញយក(download) កម្រិត 4G LTE នោះ គឺលឿនបំផុត (Huawei និង Apple)។
នៅក្នុងទីផ្សារចំនួន១៤ប្រទេស(រួមទាំងអាមេរិកផង)នោះ គេសង្កេតឃើញថា ទូរសព្ទរបស់ Samsung មានល្បឿនលឿនជាង iPhone ដល់ទៅ 8.2Mbps។ ចំណែកនៅឯប្រទេសន័រវេសឯណោះវិញ គេវាស់ល្បឿន download របស់ អ្នកប្រើSamsung លើស អ្នកប្រើHuawei ចំនួន 12Mbps និង លើស អ្នកប្រើiPhone ចំនួន14Mbps។
ផ្ទុយទៅវិញនៅប្រទេសអារ៉ាប់រួម ល្បឿនរបស់ iPhone បែរជាលឿនជាងគេដល់ទៅ 14.7Mbps ហើយនៅតៃវ៉ាន់វិញ គឺលឿនជាងគេដល់ទៅ 8.8Mbps។
ចំនែកល្បឿន download នៅកាណាដា មានល្បឿនដល់ទៅ 67.1Mbps ជាប់ចំណាត់ថ្នាក់លេខ២ ហើយសាំងកាពួរ មានល្បឿន65.4Mbps ជាប់ចំណាត់ថ្នាក់លេខ៣ ខណៈដែលលេខ១ គឺនៅតែធ្លាក់លើប្រទេសកូរ៉េខាងត្បូងដដែល។









