នៅឆ្នាំ​២០២១​ iPhone នឹងមាន​ទាំង FaceID និង Touch ID

0

យោង​តាមលោក Ming-Chi Kuo ជាអ្នក​វិភាគដ៏ល្បី​រាល់សកម្មភាព​របស់Apple បានព្យាករណ៍ថា នៅឆ្នាំ​២០២១នេះ រាល់ទូរសព្ទ iPhone នឹង​ដោះសោរ​បានទាំង មុខ និង ក្រយៅដៃ។

លោក​បានបន្តទៀតថា ការប្រើ FaceID គឺដូច​ទូរស័ព្ទធម្មតា​ដែលបានចេញរួចហើយ តែពីសម្រាប់ TouchID គឺមានភាព​ពិសេស​ត្រង់ទីតាំង​របស់វា គឺស្ថិត​នៅក្រុមអេក្រង់​តែម្តង ដោយមិនបាច់នៅពីក្រោម នៅពីក្រោម​អេក្រង់Home ទៀតឡើយ។

ការទាយទុក២ឆ្នាំ​នេះ ហាក់ដូច​ជាវែងឆ្ងាយបន្តិច​ហើយសម្រាប់ Apple តែក្រឡេកមើលក្រុមហ៊ុន​ផ្សេងៗនោះ គឺវា​ហាក់ដូចជាទំនងនឹងសមរម្យដែរ។ សព្វថ្ងៃនេះ បច្ចេកវិទ្យា Scan ក្រយៅដៃ​ក្រោមអេក្រង់​នោះ ទើបតែនឹងមាន ដូច​នេះការរង់ចាំ​មើលរបស់ Apple ឲ្យបច្ចេកវិទ្យានេះ​ដើរស្រួល លែងមានបញ្ហាក៏ជា​កត្តាមួយគួបផ្សំដែរ។

ចំនុច​ដែល Apple នឹងត្រូវយកមកពិចារណា​មុននឹងដាក់ប្រើ TouchID ថ្មីនេះ គឺត្រូវគិតទៅលើ រឿងស៊ីថាមពលថ្ម ទំហំផ្ទៃស្កេន កម្រាស់នៃឧបករណ៍ កម្រិតផលិតកម្ម… ដែលជារឿងត្រូវប្រើពេល១៨ខែសម្រាប់វិភាគ​និងស្រាវជ្រាវ។

LEAVE A REPLY

Please enter your comment!
Please enter your name here