អង់តែន 5G ចាប់ផ្ដើមប្រើប្រាស់សាកល្បងនៅហូជីមិញ

0

កាល​ពី​ថ្ងៃ​ទី ៩ ខែ​សីហា​ ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម Viettel បាន​សម្រេច​ការ​ត​ភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​អង់តែន 5G ​ចំនួន ១០ ទីតាំង​ និង​ចាប់​ផ្ដើម​ការ​សាក​ល្បង​ប្រើ​ប្រាស់​ដំបូង​នៅ​ទីក្រុង​ហូជីមិញ។

ល្បឿន​នៃ​​ការ​សាក​ល្បង​ប្រើ​ប្រាស់​​ 5G លើក​ដំបូង​នេះ​មាន​ចន្លោះ​ពី ១០០០ Mbps ទៅ ១៣០០ Mbps។ ក្រុមហ៊ុន​ខាង​លើ​និយាយ​ថា​ ខ្លួន​នឹង​បន្ត​​កែ​សម្រួល​បន្ថែម ដើម្បី​ទទួល​បាន​ល្បឿន​ដ៏​ល្អ​បំផុត​មួយ។

គួរ​ដឹង​ថា​ការ​សាក​ល្បង​នេះ​ជា​លើក​ដំបូង​នៅ​ទីក្រុង​ហូជីមិញ ប៉ុន្តែ​កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៩ ក្រុមហ៊ុន Viettel បាន​ដំឡើង​ និង​សាក​ល្បង​​ប្រើ​​សេវា 5G ជា​លើក​ដំបូង​នៅ​វៀតណាម តាម​រយៈ​ការ​ហៅ​ចេញ​ទូរសព្ទ។ ការ​សាក​ល្បង​នេះ ធ្វើ​ឲ្យ​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ធំៗ​ដែល​បាន​សម្រេច​ជោគជ័យ​លើ​​ការ​សាក​ល្បង 5G ដូច​ជា​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

នៅ​កូរ៉េ​ខាង​ត្បូង​​កញ្ចប់​អ៊ីនធឺណិត 5G ថោក​បំផុត​របស់ SK Telecom គឺ​មាន​តម្លៃ ៤៩ ដុល្លារ​/មួយ​ខែ ដោយ​អាច​ប្រើ​ប្រាស់​បាន​ទំហំ ៨ GB ហើយ​តម្លៃ​ថ្លៃ​បំផុត​គឺ ១១០ ដុល្លារ/មួយខែ សម្រាប់​ទំហំ ៣០០ GB។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here