សង្ខេប៖ក្រុមហ៊ុនអាកាសចរណ៍ញូវហ្សេឡែនរងការបំពានទិន្នន័យធ្វើឱ្យអន្តរាយដល់ទិន្នន័យផ្ទាល់ខ្លួនរបស់សមាជិកព្រលានយន្តហោះ បន្ទាប់ពីគណនីរបស់បុគ្គលិកចំនួនពីរនាក់រងការបំពាននៅក្នុងការវាយប្រហារបន្លំ។ ឧប្បត្តិហេតុនោះបង្កផលប៉ះពាល់ដល់អតិថិជនជិត ៣.៥ ភាគរយនៃចំនួន ៣,២ លាននាក់របស់ក្រុមហ៊ុនអាកាសចរណ៍ញូវហ្សេឡែនដែលមានអតិថិជនប្រមាណ ១១២០០០ នាក់។
តើមានបញ្ហាអ្វី?
ក្រុមហ៊ុនអាកាសចរណ៍ញូវហ្សេឡែនរងនូវការបំពានទិន្នន័យដែលធ្វើឱ្យប៉ះពាលដល់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកព្រលានយន្តហោះបន្ទាប់ពីបុគ្គលិកចំនួនពីរនាក់ត្រូវរងការបំពានក្នុងគណនីបន្លំ។ នៅពេលដឹងអំពីឧប្បត្តិហេតុនោះ ក្រុមហ៊ុនអាកាសចរណ៍ញូវហ្សេឡែនបើកការស៊ើបអង្កេតមួយ និងធានាដល់គណនីបុគ្គលិកដែលរងផលប៉ះពាល់ទាំងពីរ។ គេក៏បានជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់អំពីការបំពាននោះ។
តើមានផលប៉ះពាល់អ្វីខ្លះ?
- ឧប្បត្តិហេតុនោះបង្កផលប៉ះពាល់ដល់អតិថិជនជិត ៣.៥ ភាគរយនៃចំនួនសរុប ៣,២ លាននាក់របស់ក្រុមហ៊ុនអាកាសចរណ៍ព្រលានយន្តហោះញូវហ្សេឡែន ដែលមានចំនួនប្រមាណ ១១២០០០ នាក់។
- គណនីបុគ្គលិកដែលរងការសម្របសម្រួលលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកភាពរបស់អតិថិជនទៅដល់អ្នកវាយប្រហារទាំងនោះ។
- ទោះយ៉ាងណា មិនមានគណនី Airpoints និងព័ត៌មានលំអិតអំពីកាតឥណទានត្រូវបានគេសម្របសម្រួលនៅក្នុងការបំពាននោះទេ។
តើក្រុមហ៊ុនឆ្លើយតបយ៉ាងដូចម្តេច?
អ្នកគ្រប់គ្រងទូរទៅប្រចាំយន្តហោះ លោក Jeremy O’Brien ផ្ញើរសារក្នុងអ៊ីមែលទៅកាន់សមាជិកថា ក្រុមហ៊ុនអាកាសចរណ៍រាយការណ៍ពីការបំពានទិន្នន័យទៅអាជ្ញាធរដោយមានបទប្បញ្ញត្តិសមស្រប និងពង្រឹងវិធានការណ៍សន្តិសុខរបស់ខ្លួនដើម្បីចៀសវាងឧប្បត្តិហេតុដែលកើតឡើងនាពេលអនាគត។
អនុសាសន៍ពីក្រុមហ៊ុនអាកាសចរណ៍
ក្រុមហ៊ុនអាកាសញូវែលហ្សេឡែនផ្តល់នូវការណែនាំមួយចំនួនអំពីរបៀបមើលអ៊ីមែលបន្លំដែលមាននៅខាងក្រោម។
ប្រយ័ត្នចំពោះអ៊ីមែលមួយចំនួន៖
- នោះគឺវាបណ្តាលមកពី Air New Zealand ប៉ុន្តែមិនមែនមកពីអាស័យដ្ឋានអ៊ីម៉ែលមួយបញ្ចប់នៅក្នុង co.nz ឬ airnewzealand.co.nz ឬ grabaseat.co.nz នោះទេ
- ធ្វើការអំពាវនាវជាបន្ទាន់
- ស្នើសុំឱ្យអ្នកធ្វើការទូទាត់តាមអ៊ីនធឺណិត
- ឯកសារអាចមានផ្ទុកមេរោគ
- ភ្ជាប់បណ្តាញទៅគេហទំព័រដែលមានគំនិតអាក្រក់ ឬមិនល្អ
ប្រសិនបើអ៊ីមែលហាក់ដូចជាអ្នកណាម្នាក់ដែលអ្នកទុកចិត្ត ប៉ុន្តែកំពុងស្នើសុំឱ្យអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុមិនប្រក្រតី សូមហៅទូរស័ព្ទ ឬផ្ញើសារទៅអ្នកផ្ញើពិតប្រាកដដើម្បីត្រួតពិនិត្យ។ ប្រសិនបើអ្នកគិតថា អ្នកត្រូវគេផ្ញើអ៊ីមែលបន្លំសូមលុបចោលភ្លាមៗ។
https://cyware.com/news/air-new-zealand-suffers-data-breach-impacting-over-100000-airpoints-members-fd862028