ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសន្តិសុខ (Security Update) ប្រចាំខែសីហា ឆ្នាំ២០១៩

0

១. ព័ត៌មានទូទៅ

ក្រុមហ៊ុន​ Adobe​ បាន​ចេញផ្សាយ​ការ​ធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​ដើម្បី​ជួសជុល​ចំនុច​ខ្សោយ​ (vulnerability​)ដែល​មាននៅ​ក្នុង​កម្មវិធី​ Adobe​ Acrobat​ និង​ Reader​ ។ ការវាយប្រហារ​ទៅលើ​ចំនុច​ខ្សោយ​ទាំងនោះ​អាច​អនុញ្ញាត​ឱ្យអ្នក​វាយប្រហារ​លួច​យក​​ព័ត៌មាន​​របស់​អ្នកប្រើ​ប្រាស់​បាន​ (information​ disclosure​)។

. ផលិតផលប៉ះពាល់

APSB19-41 Security update available for Adobe Acrobat and Reader

  • Adobe Acrobat Reader DC Continuous  កំណែ (2019.012.20034) ឬក្រោមនេះ សម្រាប់ macOS
  • Adobe Acrobat Reader DC Continuous  កំណែ (2019.012.20035) ឬក្រោមនេះ សម្រាប់ Window
  • Adobe Acrobat Reader DC 2017 Classic 2017 កំណែ (2017.011.30142) ឬក្រោមនេះ សម្រាប់ macOS
  • Adobe Acrobat Reader DC 2017 Classic 2017 កំណែ (2017. 011.30143) ឬក្រោមនេះ សម្រាប់ Window
  • Adobe Acrobat Reader DC 2017 Classic 2015 កំណែ (2017.006.30497) ឬក្រោមនេះ សម្រាប់ macOS
  • Adobe Acrobat Reader DC 2017 Classic 2015 កំណែ (2017.006.30498) ឬក្រោមនេះ សម្រាប់ Window
  • Adobe Acrobat DC Continuous កំណែ (2019.012.20034) ឬក្រោមនេះ សម្រាប់ប្រព័ន្ធ macOS
  • Adobe Acrobat DC Continuous កំណែ (2019.012.20035) ឬក្រោមនេះ សម្រាប់ប្រព័ន្ធ Window
  • Adobe Acrobat 2017 Classic 2017 កំណែ (2017.011.30142) ឬក្រោមនេះ សម្រាប់ប្រព័ន្ធ macOS
  • Adobe Acrobat 2017 Classic 2017 កំណែ (2017.011.30143) ឬក្រោមនេះ សម្រាប់ប្រព័ន្ធ Window
  • Adobe Acrobat DC Classic 2015 កំណែ (2015.006.30497) ឬក្រោមនេះ សម្រាប់ប្រព័ន្ធ macOS
  • Adobe Acrobat DC Classic 2015 កំណែ (2015.006.30498) ឬក្រោមនេះ សម្រាប់ប្រព័ន្ធ Window

៣. ដំណោះស្រាយ

ក្រុមហ៊ុន Adobe ណែនាំឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ទៅកាន់កំណែថ្មីបំផុត (Latest version) កំណែថ្មីបំផុតនៃកម្មវិធីចុង ក្រោយបង្អស់អាចរកបានតាមវិធីសាស្រ្តដូចខាងក្រោម:

អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេត​ដោយ​ស្វ័យប្រវត្តិ)។

សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):

  • ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
  • ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។

. វេបសាយពាក់ព័ន្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here