Facebook ចំនាយប្រាក់ជួលមនុស្សកត់ត្រាថតសម្លេងក្នុង Messenger

0

យោងតាមការប្រកាសរបស់Facebook បានឲ្យដឹងថាកាលពីសប្តាហ៍មុន ក្រុមហ៊ុន Facebook បានលុបចោលកម្មវិធីមួយ ដែលបានជួលអ្នកម៉ៅការ ឲ្យថតរាល់សម្លេងសន្ទនារបស់អ្នកប្រើប្រាស់របស់ខ្លួន។ ក្នុងពេលជាមួយគ្នានោះ Bloomberg ក៏បានរាយការណ៍ដែរខណៈដែល កម្មវិធីត្រូវបានបញ្ឈប់រួចទៅហើយ។ ចំណែកក្រុមហ៊ុនម៉ៅការនោះ ក៏មិនដឹងដែរថា តើសម្លេងនោះយកមកពីប្រភពណា ឬ បានមកដោយរបៀបណានោះដែរ។

មិនមែនមានតែ Facebook មួយនោះទេ គឺមានក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Apple, Google និង Amazon ក៏បានប្រើមនុស្សដើម្បីត្រួតពិនិត្យ ថតសម្លេងចេញពីសេវារបស់ខ្លួនដូចជា Siri, Voice Assisatant និង Alexa ហើយក្រោយមកក៏បញ្ឈប់ភ្លាមៗ ក្រោយពីគេដឹងថា ក្រុមហ៊ុនបានប្រើភាគីផ្សេងមកធ្វើការត្រួតពិនិត្យសម្លេងទាំងនោះ។ មិនខុសពីក្រុមហ៊ុនធំៗផ្សេងៗនោះឡើយ ក្រុមហ៊ុនបណ្តាញសង្គមFacebook បានអះអាងថា ការថតសម្លេងអ្នកប្រើប្រាស់ គឺដើម្បីងាយស្រួលយកព័ត៌មានទៅវិភាគក្នុងបញ្ញាសិប្បនិមិត្ត(artificial intelligence) របស់ខ្លួន។

ក្រុមហ៊ុនFacebook បានបន្តថា មុននឹងថតសម្លេងណាមួយ គឺអ្នកប្រើប្រាស់បានកំណត់យល់ព្រមជាមួយរួចហើយ រួចសម្លេងនោះ នឹងក្លាយជាសម្លេងអនាមិក នៅពេលគេស្តាប់សម្លេងនោះ។

គួររម្លឹកផងដែរថា លោក Mark Zuckerberg ជានាយកប្រតិបត្តិរបស់ Facebook ធ្លាប់បាននិយាយថាប្រាប់ សមាជិកសភាអាមេរិកថា ក្រុមហ៊ុនលោក មិនដែលស្តាប់សម្លេងចេញពីមីក្រូហ្វូន ហើយក៏មិនដែលប្រើសម្លេងទាំងនោះ ក្នុងគោលដៅផ្សព្វផ្សាយពាណិជ្ជកម្មដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here