Facebook កែសម្រួលឯកជនភាពលើការឈែតជាក្រុម​(Group Chat)

0

នៅថ្ងៃនេះ​ក្រុមហ៊ុនFacebook បានប្រកាសនូវការំណត់នូវឯកជនភាពថ្មីរលើការឈែតជាក្រុម ដោយកែសម្រួលឲ្យងាយជាងមុន។ កាលពីមុនមានការកំណត់៣ប្រភេទ​គឺ Public, Closed និង​ Secret​ ហើយនៅពេលនេះ នឹងកែសម្រួលមកត្រឹមតែ Public និង Private តែប៉ុណ្ណោះ។

នៅក្នុងការកំណត់ថ្មីនេះ​ ចំពោះការកំណត់បែបនេះគឺងាយស្រួលកំណត់បិតឬបើកសម្រាប់អ្នកដែលជាមនុស្សមិនមែនសមាជិកក្រុម អាចរកក្រុមឃើញ​ឬមិនឃើញ។​ វាធ្វើឲ្យអភិបាលក្រុមអាចគ្រប់គ្រងក្រុមបានកាន់តែងាយស្រួលដោយការកំណត់ច្រើនជាងមុន ចំណែកសមាជិកវិញ ក៏អាចត្រួតពិនិត្យមើលក្រុម និងការជជែកចាស់ៗ​ មុននឹងទទួលយកចូលជាសមាជិកក្រុមណាមួយដែរ។

ការកំណត់នេះគឺជាផ្នែកមួយនៃ គំនិតផ្តើមសហគមន៍សុវត្ថិភាព​(Safe Communities Initiative) ដែលបានចាប់ផ្តើមឡើងកាលពី២ឆ្នាំមុន។​ ការបង្កើតនេះឡើង ក្នុងគោលបំណងបញ្ជៀសឲ្យឆ្ងាយពីបញ្ហា រើសអើងជាតិសាសន៍ និងសកម្មភាពហឹង្សានានា​។

សម្រាប់ក្រុមដែលកំណត់ពីមុនជា​ Closed និង Secret នឹងរក្សារទុកឈ្មោះដដែល​ ហើយនឹងត្រូវកំណត់ជា Private ទាំងអស់តែម្តង។​ ក្រុមដែលកំណត់ជា Public​ នឹងនៅតែកំណត់ដដែល។

Facebook បាននិយាយបន្ថែមទៀតថា​ នៅឈែតទាំងនោះនឹងត្រូវបានត្រួតពិនិត្យដោយAIនិងMachine Learning មុនពេលដែលមានសមាជិករាយការណ៍ទៅទៀត។ បើសិនជាមានអ្នកណាម្នាក់រាយការណ៍ជា Flagged Content នោះ​ នឹងត្រូវត្រួតពិនិត្យដោយមនុស្សផ្ទាល់តែម្តង។ ករណីមានបញ្ហាផ្ទុយនឹងគោលការណ៍របស់ Facebook នឹងត្រូវចាត់វិធានការភ្លាមៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here