Google រកឃើញគណនី៣១៦,០០០ កំពុងប្រើប្រាស់​ដោយទិន្ន័យបែក​ធ្លាយលើកមុន

0

មានការសិក្សារ​ស្រាវជ្រាវ​ថ្មី​មួ​យ​របស់ Google បាន​ឲ្យដឹងថា មនុស្សភាគច្រើន​ពេលនេះ បានយល់ដឹងច្រើន​អំពីសុវត្ថិភាព​នៅលើ Internet ហើយ​ពួកគេ​បានប្រើប្រាស់​ពាក្យ​សំងាត់​ដែលពិបាក​នឹង​ទាយ​ខ្លាំង​ជាងមុន។ ទោះជាយ៉ាងនេះក្តី ក៏​នៅ​តែ​មាន​មនុស្ស​រាប់សែននាក់ នៅតែប្រើប្រាស់​ឈ្មោះ​ និងពាក្យ​សំងាត់​ ដែលបានបែកធ្លាយ​លើកមុន ដោយមិនទាន់បានប្តូរនៅឡើយទេ។

ការរកឃើញ​នេះ គឺពឹងផ្អែក​ទៅលើ​មុខងារបន្ថែម​មួយ​របស់ Chrome browser ឈ្មោះថា Password Checkup។ មុខងារនេះនឹង​បញ្ជូនសារលោតឡើងភ្លាមៗបើសិនជាវេបសាយ​ដែលលោកអ្នកកំពុងតែបើក មាន username និង password ត្រូវគ្នានឹងទិន្ន័យ​ដែលបែកធ្លាយលើកមុន​ប្រហែលជា ៤ពាន់លានគណនី។

ការសង្កេតដឹងនេះ​គឺតាមរយៈ​ត្រឹមអ្នកប្រើប្រាស់មុខងារបន្ថែម​របស់ Chrome នេះ​តែប៉ុណ្ណោះ។ ត្រឹម១ខែដំបូង​គឺមានអ្នកតម្លើងមុខងារនេះ​ដល់ទៅ ៦៦៧,០០០នាក់ ហើយ​បានត្រួតពិនិត្យ​បាន ២១លានគណនី។ ជាលទ្ធិផល​វិភាគក៏បានចេញលទ្ធផល​មកថា នៅមាន​គណនី​៣១០,០០០ ទៀត​នៅមិនទាន់បានផ្លាស់ប្តូរពាក្យសំងាត់ និងកំពុងប្រើប្រាស់​ជារៀងរាល់ថ្ងៃ។

បើសិនជាលោក​អ្នក​កំពុងប្រើប្រាស់ Google Chrome ជាប្រចាំនោះ សូម​ទាញយក Password Checkup ដើម្បី​ងាយស្រួលដឹងថា តើទិន្ន័យ​របស់យើង​បានបែកធ្លាយ​នៅលើ​បណ្តាញInternetដែរ​ឬអត់ ហើយ​ព្យាយាមផ្លាស់ពាក្យសំងាត់​​ឲ្យបានញឹកញាប់ និងកុំឲ្យ​ងាយស្រួលទាយបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here