តាមការប្រកាសថ្មីៗនេះពីអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Trend Micro បានបង្ហាញឲ្យដឹងថា សព្វថ្ងៃនេះមានកម្មវិធីដែលមាននៅក្នុង Playstore ចំនួន85 កំពុងផ្ទុកមេរោគពពួក adware ហើយសរុបចំនួនទាញយកនោះ គឺចំនួន៨លានដង។
Adware គឺជាប្រភេទកម្មវិធីម្យ៉ាងដែលគោលបំណងរបស់វាគឺបញ្ចេញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅផលិផល សេវា ឬកម្មវិធីអ្វីមួយ។ វាបង្កើតជាផ្ទាំងផ្សព្វផ្សាយរំខានជាខ្លាំងដល់អ្នកប្រើប្រាស់ ដោយពេលខ្លះម្ចាស់ទូរសព្ទត្រូវតែបង្ខំចិត្តចុចផ្ទាំងទាំងនោះដើម្បីឲ្យបាត់ទៅវិញ។ ក្រៅពីការរំខានទាំងនេះហើយ វាជាផ្នែកមួយដែលធ្វើឲ្យទូរសព្ទឡើងក្តៅ ឆាប់អស់ថ្ម និងឆាប់ខូចថែមទៀតផង។ ក្រៅពីផ្សាយពាណិជ្ជកម្មគ្មានរបៀបនោះ វាអាចបង្កប់កូដដែលអាចឲ្យ hacker គ្រប់គ្រងទូរសព្ទនិងទាញយកទិន្ន័យផ្សេងបានយ៉ាងងាយស្រួល។
សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Samsung គឺមានភាពងាយស្រួលដោយប្រព័ន្ធរបស់Samsung បានជួយទប់ស្កាត់នូវការបង្កើតshortcut ថ្មីៗ ដូចនេះយើងអាចចូលលុបផ្ទាល់បាន។ សម្រាប់ទូរសព្ទផ្សេងទៀត សូមចូលទៅលុបកម្មវិធីណាដែលយើងមិនដឹង ឬមិនដែលប្រើប្រាស់សោះ និងប្រើកម្មវិធីចាប់ adware ជំនួយ។
សម្រាប់កម្មវិធីខ្លះយើងត្រូវពិនិត្យមើលការសុំសិទ្ធអនុញ្ញាតផងដែរ ឧទាហរណ៍ កម្មវិធីអានQR code (QRCode reader) សុំសិទ្ធចូលអានសារក្នុងទូរសព្ទនោះ គឺវាមិនសមតែសោះតែម្តង។