Microsoft បញ្ចេញកំណែអាប់ដែត​ថ្មី​មួយ​ទៀតសម្រាប់ Windows 10, 8.1 និង 7

0

កាលពីថ្ងៃអង្គារ​កន្លងទៅនេះ Microsoft ទើប​នឹង​បាន​បញ្ចេញ​កំណែ​អាប់ដែត​ សម្រាប់កំណែកំហុស​សុវត្ថិភាព​នៅលើ Windows 10 រួចទៅហើយ។ ពេល​នេះ​ក្រុមហ៊ុន​ផលិតSoftwareយក្ស​មួយ​នេះ​បានរកឃើញ​បន្ថែម​ទៀត ហើយ​បញ្ចេញ​កំណែថ្មី​ទៀត​ពិសេស​សម្រាប់ អ្នក​ប្រើប្រាស់​កំពុង​ប្រើ Windows 10, Windows 8.1 និង Windows 7​ ​តែម្តង។

បញ្ហា​ដែលកើត​មាននោះ​កើតឡើង​ពីកំណែថ្មី​ដែលទើបនឹងចេញ​នៅថ្ងៃទី​១៣សីហា​នេះឯង។ វា​បណ្តាល​ឲ្យ​ម៉ាស៊ីន​មួយ​ភាគ​តូច​បានបើកមក គឺងងឹត​ខ្មៅ​អេក្រង់​តែម្តង បន្ទាប់​ពីបើក​ម៉ាស៊ីន​ឡើងវិញ ក្រោយតម្លើង​កំណែថ្មីហើយ។

កម្មវិធី​មួយ​ចំនួន​ដែលបង្កើត​មកពី Visual Basic 6 (VB6) ពពួកMacroក្នុង Visual Basic for Application(VBA) និង Visual Basic Scripting Edition(VBScript) អាចនឹង​មិនដំណើរការ ហើយ​ចេញសារមកថា “invalid procedure call error,”។ បញ្ហាទាំង​នេះ​មិនមែន​សម្រាប់​តែ​អ្នកប្រើប្រាស់​ទូទៅ​នោះទេ តែ​អ្នក​គ្រប់គ្រង​បណ្តាញប្រព័ន្ធ IT នៅតាមបណ្តាក្រុមហ៊ុន​តូចធំ ត្រូវ​តែយល់ដឹង​ និងស្វែង​រកំណែ​ថ្មី​ផងដែរ។

Windows ដែលជួបបញ្ហា​ទាំងអសនោះ​មានដូចជា៖

  1. Windows 7 និង Windows Server 2008 R2
  2. Windows 8.1 និង Windows Server 2012 R2
  3. Windows 10 version 1507
  4. Windows 10 version 1607 និង Windows Server 2016
  5. Windows 10 version 1703
  6. Windows 10 version 1709
  7. Windows 10 version 1803
  8. Windows 10 version 1809 និង Windows Server 2019
  9. Windows 10 version 1903 និង Windows Server 1903

 

LEAVE A REPLY

Please enter your comment!
Please enter your name here