បើកBluetoothចោល​អាចធ្វើ​ឲ្យHacker យកទិន្ន័យបាន

0

Bluetooth ជាបច្ចេក​ឥតខ្សែរ​មួយ​ដែល​មានប្រើប្រាស់​ជាយូរមកហើយ​​នៅលើទូរស័ព្ទដៃ និងឧបករណ៍​ផ្សេងៗទៀត។ ក្រៅពីចម្លងឯកសារទូទៅ វា​ត្រូវបានប្រើ​ភ្ជាប់​ជាមួយរថយន្ត​ប្រើ GPS កាមេរ៉ា Speaker ដងseflie…។ តាមការរកឃើញថ្មីមួយ​បានឲ្យដឹងថា ប្រព័ន្ធប្លែងសារ (encryption) របស់ Bluetooth អាច​នឹង​ត្រូវគេ​បំបែកបាន ហើយគេអាចផ្ញើឯកសារក្លែងបន្លំផ្សេងៗ ក្នុងគោលបំណង​គ្រប់គ្រង​ឧបករណ៍​ទាំងមូល​តែម្តង។

វិធី​បំបែករបស់គឺ គឺមិនមែន​ធ្វើ​ដោយផ្ទាល់​ទៅលើ​ប្រព័ន្ធប្លែងសារ​របស់ Bluetooth នោះឡើយ។ Hacker នឹងប្រើវិធីផ្គូផ្គងលេខកូដ​(pair device) ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុវត្ថិភាព​ចុះខ្សោយ​ជាងមុន​ ព្រោះ​ការផ្គូផ្គងលេខកូដ​គឺប្រើត្រឹមលេខ​៤ខ្ទង់​តែប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ hacker ងាយ​នឹងទាយត្រូវ។

នៅពេល​ដែល​ឧបករណ៍ទាំង២​ភ្ជាប់គ្នាបានហើយ វានឹងបង្កើត​ជាប្រព័ន្ធ​ប្លែងសារ (encryption key) ថ្មីសម្រាប់ប្រើ ហើយ​បើសិនជា hacker នៅចន្លោះ​ការតភ្ជាប់​រវាង​ឧបករណ៍​ទាំង​ពីរនោះ វា​ងាយ​ណាស់​ដែល​ដែលករណី ឧបករណ៍​២ មានសោរតែ១​សម្រាប់​ចូលទៅប្រើឧបករណ៍​មួយទៀត។ នៅពេល​ដែល​ hacker អាចជ្រៀតបានហើយ គេអាចបង្កប់​ជាវិធីសាស្រ្ត​ផ្សេងៗដើម្បី​គ្រប់គ្រងឧបករណ៍​ទាំងមូល ឬ​ប្រើវិធី​ចាស់គម្រិលមួយ (តែបានផល) គឺទាយដោយកម្រោល (brute-force) តែម្តង។

បើទោះ​ជាវិធីសាស្រ្ត​អាចទៅបាន​ដូចនេះមែន តែវា​មិនមែនជា​ក្តីបារម្ភ​ដល់អ្នកប្រើប្រាស់​ Bluetooth ទូទៅនោះឡើយ។ រាល់​ប្រតិបត្តិការនីមួយ​ៗខាងលើ វាទាមទារ​ឲ្យ​ ឧបករណ៍​ទាំងពីរ​នៅក្បែរគ្នា ទើប​អាចដំណើរការ​បាន ដូចនេះ​ hacker នឹង​មិនអាចដំណើរកានេះ​ពីចម្ងាយ​មើលមិនបាន​នោះឡើយ។

មកដល់ពេលនេះ​ គ្មានសញ្ញាណ ឬដំណឹងណាមួយ​បញ្ជាក់ថា Bluetooth មានបញ្ហា​សុវត្ថិភាព​នោះឡើយ។ វិធីសាស្ត្រខាង​លើគឺរកឃើញហើយក្រុមអ្នក​ស្រាវជ្រាវ​នៅឯ USENIX Security Symposium។ ពួក​ដាក់ឈ្មោះ​វិធីសាស្រ្ត​នៅលើ Bluetooth នេះ​ថា KNOB ឬ “Key Negotiation Of Bluetooth.” ។

LEAVE A REPLY

Please enter your comment!
Please enter your name here