សង្ខេប៖គេមិនបង្ហាញពីអង្គភាពដែលរងផលប៉ះពាល់ទេដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខ។ អង្គភាពដែលរងផលប៉ះពាល់ត្រូវគេសម្គាល់ឃើញថាជាអង្គភាពតូចៗ។ ប្រព័ន្ធ ហើយបណ្តាញរដ្ឋរបស់រដ្ឋតិចសាស់មិនរងផលប៉ះពាល់ពីការវាយប្រហារនោះទេ។
តើមានបញ្ហាអ្វី? អង្គភាពរដ្ឋាភិបាលក្នុងតំបន់រដ្ឋតិចសាស់ចំនួន ២៣រងការកំណត់គោលដៅក្នុងការវាយប្រហារពីមេរោគលោះនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩។
ព័ត៌មានទូរទៅ
នៅពេលដឹងអំពីហេតុការណ៍ នាយកដ្ឋានធនធានព័ត៌មាន (DIR) បើកការស៊ើបអង្កេតលើការវាយប្រហារនោះ។ អង្គភាពរដ្ឋាភិបាលដែលរងផលប៉ះពាល់ទាំងអស់ត្រូវគេជូនដំណឹងអំពីឧប្បត្តិហេតុនេះ។ គេមិនបង្ហាញពីអង្គភាពដែលរងផលប៉ះពាល់ទេ ដោយសារបារម្ភពីបញ្ហាសន្តិសុខ។ ទោះយ៉ាងណា អង្គភាពដែលរងផលប៉ះពាល់ភាគច្រើនគឺជាអង្គភាពតូចៗ។ ផ្អែកលើភ័ស្តុតាងដែលប្រមូលបាន មន្រ្តីសង្ស័យថា ការវាយប្រហារធ្វើឡើងដោយតួអង្គគំរាមកំហែងតែមួយ។ ប្រភពក្នុងតំបន់កត់សម្គាល់ឃើញថា មេរោគលោះដែលចម្លងដល់ប្រព័្ធរដ្ឋាភិបាលរដ្ឋតិចសាស់បានបំលែងឯកសារ និងបន្ថែមឯកសារ .JSE ទៅលើឯកសារដែលបានអ៊ិនគ្រីប។ DIR និយាយក្នុងសេចក្តីថ្លែងការថា ពេលនេះភ័ស្តុតាងដែលប្រមូលបង្ហាញថា ការវាយប្រហារកើតឡើងពីសំណាក់អ្នកគម្រាមកំហែងតែមួយ។ ការស៊ើបអង្កេតលើប្រភពដើមនៃការវាយប្រហារនេះកំពុងតែបន្ត។ ទោះយ៉ាងណាការឆ្លើយតប និងស្រោចស្រង់ឡើងវិញគឺជាកិច្ចការអទិភាពនៅពេលនេះ។ ជាទូទៅ គេហៅមេរោគនោះថា .jse ransomware ទោះបីជាកម្មវិធីកំចាត់មេរោគមួយចំនួនរកឃើញថា វាជា Nemucod ក៏ដោយ។
តើមានការឆ្លើយតបយ៉ាងណា?
ដំណាលពេលរកឃើញមេរោគនោះ មន្ទីរកំពុងធ្វើការជាមួយអង្គភាពទាំងនោះដើម្បីទាញយកប្រព័ន្ធរបស់ពួកគេត្រឡប់មកវិញតាមអ៊ីនធឺណិត។ ទោះយ៉ាងណាប្រព័ន្ធ និងបណ្តាញរដ្ឋនៃរដ្ឋតិចសាស់មិនបានរងផលប៉ះពាល់ពីការវាយប្រហារនោះទេ។
- ផ្នែកគ្រប់គ្រងសន្នរបស់រដ្ឋតិចសាស់កំពុងផ្តល់ជំនួយតាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការរដ្ឋតិចសាស់(Texas State Operations Center)
- ក្រុម DIR នាយកដ្ឋានយោធារដ្ឋតិចសាស និងក្រុមមជ្ឈមណ្ឌលប្រតិបតិ្តការផ្នែក
សន្តិសុខ និងប្រព័ន្ធអ៊ីធឺណិតនៃរដ្ឋតិច A&M កំពុងផ្តល់ធនធានដល់អង្គភាពដែលរងផលប៉ះពាល់
“អាជ្ញាធរក្នុងតំបន់ដែលរងផលប៉ះពាល់គួរតែទាក់ទងអ្នកសម្របសម្រួលមណ្ឌលគ្រោះមហន្តរាយ TDEM ក្នុងតំបន់របស់ពួកគេ។ DIR មានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះព្រឹត្តិការណ៍នេះ និងផ្តល់នូវធនធានចាំបាច់ដើម្បីទាញយកប្រព័ន្ធរបស់អង្គភាពទាំងនោះត្រឡប់មកវិញតាមអ៊ិនធឺរណិត។”

https://cyware.com/news/coordinated-ransomware-attack-hits-23-local-government-entities-in-texas-47e615c7