ការក្លែងបន្លំទៅលើការផ្តល់ជូននូវហ្គេមឥតគិតថ្លៃមានគោលដៅវាយប្រហារទៅលើគណនី Steam Accounts

0

សង្ខេប៖នៅពេលអ្នកប្រើប្រាស់បញ្ចូលលេខកូដចូលទៅក្នុងគេហទំព័រដែលផ្តល់ហ្គេម ឥតគិតថ្លៃក្លែងក្លាយនោះ អ្នកបោកប្រាស់នឹងលួចចូលគ្រប់គ្រងគណនី Steam របស់ពួកគេ ហើយបន្ទាប់មកកំណត់គោលដៅលើមិត្តភក្តិរបស់ជនរងគ្រោះដោយផ្ញើ URL នៃគេហទំព័របោកប្រាស់តាមរយៈសារ។ កត្តានោះនាំឱ្យមានវដ្តនៃការផ្សព្វផ្សាយម្តងហើយម្តងទៀតរបស់គេហទំព័របោកប្រាស់តាមរយៈគណនីដែលត្រូវគេលួចចូល។

តើមានបញ្ហាអ្វី?

Scammers លួចគណនី Steam តាមរយៈគេហទំព័រផ្តល់ជូនហ្គេមដោយឥតគិតថ្លៃ ដោយអះ​អាងថា ផ្តល់ជូនហ្គេម Steam ដោយឥតគិតថ្លៃ និងទាមទារឱ្យមានការបញ្ចូលលេខកូដលើ​​  គេហទំព័រ។

តើការបោកប្រាស់នេះដំណើរការយ៉ាងដូចម្តេច?

នៅពេលអ្នកប្រើប្រាស់បញ្ចូលលេខកូដផ្សព្វផ្សាយចូលទៅក្នុងគេហទំព័រផ្តល់ជូនហ្គេមឥតគិតថ្លៃក្លែងក្លាយនោះរួច  អ្នកបោកប្រាស់លួចចូលគណនី Steam របស់ពួកគេ និងគ្រប់គ្រងគណនីនោះ ក្រោយមកអ្នកបោកប្រាស់កំណត់គោលដៅលើមិត្តភក្តិរបស់ជនរងគ្រោះដោយផ្ញើ URL នៃគេហទំព័របោកប្រាស់តាមរយៈសារ។

  • នៅពេលអ្នកប្រើប្រាស់ចុចលើ URL ពួកគេនឹងត្រូវបានបញ្ជូនបន្តទៅគេហទំព័របោកប្រាស់
  • នៅពេលអ្នកប្រើប្រាស់ចុចលើប៊ូតុង Roll គេហទំព័របោកប្រាស់នឹងធ្វើពុតដើម្បីជ្រើសរើសល្បែងចៃដន្យពីបញ្ជីនៃហ្គេមពេញនិយមដូចជា PUBG, CSGO, Tropico 4, ARK: Survival Evolved, Assassin’s Creed និងអ្វីៗជាច្រើនទៀត
  • បន្ទាប់មកវានឹងបង្ហាញផ្នែកមួយនៃលេខកូដ Steam និងជំរុញឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគណនី Steam របស់ពួកគេ ដែលអះអាងថាផ្តល់ហ្គេមឥតគិតថ្លៃ
  • នៅពេលចូលទៅគណនី Steam ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសម្ងាត់

បណ្តាញបោកប្រាស់នឹងប្រើព័ត៌មានសម្ងាត់ដែលអ្នកប្រើប្រាស់ដើម្បីធ្វើការលុកចូលទៅគណនី Steam របស់អ្នកប្រើ

  • ប្រសិនបើអ្នកប្រើប្រាស់ផ្តល់លេខកូដនោះ គេហទំព័របោកប្រាស់នឹងធ្វើការវាយប្រហារដោយស្វ័យប្រវត្តិដោយចូលក្នុងគណនីរបស់ពួកគេកំណត់ឡើងវិញលើលេខសំងាត់ អាស័យដ្ឋាន អ៊ីម៉ែលដែលពាក់ព័ន្ធ និងលេខទូរស័ព្ទដែលពាក់ព័ន្ធ។

កត្តានេះនាំឱ្យមានវដ្តនៃការផ្សព្វផ្សាយម្តងហើយម្តងទៀតអំពីគេហទំព័របោកប្រាស់តាមរយៈគណនីដែលត្រូវគេលួច។

តើអ្នកគួរធ្វើដូចម្តេច?

•​ នៅពេលមានការផ្លាស់ប្តូរអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកប្រើប្រាស់ Steam នឹងផ្ញើការជូនដំណឹងទៅអាសយដ្ឋានអ៊ីម៉ែលដើមរបស់អ្នកប្រើដែលរួមបញ្ចូលទាំងប្រទេស​ និងអាសយដ្ឋានរបស់អ្នកដែលបានធ្វើការផ្លាស់ប្តូរព័ត៌មានគណនី

  • ក្នុងករណីនេះអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់អាចបើកកញ្ចប់ស្រង់គណនី(account recovery )ឡើងវិញ ហើយ Steam នឹងជួយក្នុងការសង្គ្រោះគណនីដែលត្រូវគេលួចចូលនោះ
  • ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកបោកប្រាស់លួច​ ឬធ្វើអាជីវកម្មនៅក្នុងសារពើភ័ណ្ឌរបស់អ្នក  គោលការណ៍ស្តារឡើងវិញរបស់ Steam ចែងថា ពួកគេនឹងមិនអាចទាញយកព័ត៌មានដែលបាត់បង់មកវិញបានទេBleepingComputer បានសាកល្បងផ្ទាល់លើគេហទំព័រឆបោកនេះជាមួយនឹងគណនី Steam។ នៅពេលបញ្ចូលអត្តសញ្ញាណប័ណ្ណចូលរួចគេហទំព័របោកប្រាស់ចូលគណនីនោះហើយធ្វើការផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែលរបស់គណនីនោះ។

https://cyware.com/news/free-game-giveaway-scam-targets-steam-accounts-673c9d1d

LEAVE A REPLY

Please enter your comment!
Please enter your name here