សង្ខេប៖ព័ត៌មានរបស់ភ្ញៀវដែលរងការសម្របសម្រួលរួមមានឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ អាសយដ្ឋាន ប្រវត្តនៃការទិញពីមុនក៏ដូចជាព័ត៌មានលំអិតកាតឥណទាន។ នៅពេលរកឃើញបញ្ហា នាយកដ្ឋានព័ត៌មានវិទ្យារបស់ Tivoli ចាត់វិធានការបន្ទាន់ចាំបាច់ និងធានាសុវត្ថិភាពគេហទំព័រ។
តើមានអ្វីកើតឡើង?
Tivoli Gardens ជាឧទ្យានកំសាន្ដមួយនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។ ឧទ្យាននោះមានគេហទំព័រ “ My Tivoli” ។ គេហទំព័រនោះរងការសម្របសម្រួលដែលអនុញ្ញាតឱ្យពួកហេគឃ័រចូលដំណើរការផលិតផល និងព័ត៌មានភ្ញៀវរបស់ Tivoli ។
តើព័ត៌មានអ្វីរងការសម្របសម្រួល?
គេហទំព័រ My Tivoli អាចឱ្យភ្ញៀវលុកចូល និងដំណើរការផលិតផលTivoli ប្រើកាតប្រចាំឆ្នាំ និងមើលប្រវត្តនៃការទិញពីមុនរបស់ពួកគេ។ គេហទំព័រនោះត្រូវបានគេហេគ និងសម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវដោយព័ត៌មានទាំងនោះរួមមានឈ្មោះថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋាន ប្រវត្តនៃការទិញពីមុនក៏ដូចជាព័ត៌មានលំអិតកាតឥណទាន។
ព័ត៌មានទូរទៅ
អ្នកគ្រប់គ្រងគេហទំព័ររបស់ឧទ្យានកំសាន្តដឹងអំពីការហេគបន្ទាប់ពីពួកគេសម្គាល់ឃើញថា ចំនួនចូលមើលរបស់អតិថិជនមានចំនួនកើនឡើង។ ភ្ញៀវដែលព្យាយាមលុកចូលទៅក្នុងគណនីរបស់ពួកគេទទួលបានការជូនដំណឹងពី Tivoli ថា គេហទំព័រ My Tivoli ត្រូវបានឧបករណ៍ផ្សេងទៀតលុកចូល។ លោក Jonas Buhl Gregersen នាយកផ្នែកព័ត៌មានវិទ្យា និងអភិវឌ្ឍន៍ជំនួញរបស់ Tivoli កត់សម្គាល់ឃើញថា ក្នុងអំឡុងពេលនៃការវាយប្រហារនៅថ្ងៃចន្ទ លើគេហទំព័រ My Tivoli មានការប្រើអាស័យដ្ឋានអ៊ីម៉ែលតែមួយលុកចូលចំនួនបីដង និងតិចបំផុតពីរដងដែលប្រើលេខសម្ងាត់ខុស។
តើមានការឆ្លើយតបយ៉ាងណា?
- ស្របពេលដំណាលគ្នានៃការរកឃើញ ឧទ្យានកម្សាន្តរាយការណ៍អំពីហេតុការណ៍នេះទៅប៉ូលិស និងអធិការដ្ឋានទិន្នន័យដាណឺម៉ាក
- ផ្នែកព័ត៌មានវិទ្យារបស់ Tivoli ចាត់វិធានការបន្ទាន់ចាំបាច់និងធានាសុវត្ថិភាពរបស់គេហទំព័រ
- រាល់ភ្ញៀវដែលរងផលប៉ះពាល់ត្រូវគេជូនដំណឹងអំពីការវាយប្រហារនេះ។

https://cyware.com/news/hackers-target-website-of-worlds-second-oldest-amusement-park-tivoli-gardens-fbec417b









