កាលពីខែកក្តដាកន្លងទៅនេះ គេបានរកឃើញនូវកំហុសសុវត្ថិភាពយ៉ាងធ្ងន់ធ្ងរនៅលើកម្មវិធីចាក់វិធីដេអូ VLC Player ដែលអាចឲ្យ hacker បង្កប់កូដក្នុងវីដេអូហើយអាចបញ្ជាកុំព្យូទ័រពីចំងាយបានទៀតផង។
ពេលនេះ VLC Player បានបញ្ចេញកំណែថ្មីដើម្បីជួសជុលនូវបញ្ហាកំហុសសុវត្ថិភាពនេះ និងកែនូវកំហុសផ្សេងៗទៀត ដើម្បីឲ្យកម្មវិធីកាន់តែប្រសើរជាងមុន។ កំហុសសុវត្ថិភាពធំ២គឺ ១ទាក់ទងនឹងបច្ចេកទេសសំឡេងរបស់ file ប្រភេទMKV និងមួយទៀតគឺជាចន្លោះប្រហោងដែលគេអាចបង្កប់កូដនៅលើ file MKV បាន។
VLC Player ជាសហគមន៍ផលិតកម្មវិធីចាក់វីដេអូបើកចំហរ (Open Source) ហើយផ្តល់ជូននូវកម្មវិធីចាក់វីដេអូដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទាំងនៅលើ Windows, Mac និង Linux។









