ក្រុម hacker ប្រើប្រាស់វេបសាយ NordVPN ដើម្បី​​វាយ​ប្រហារ​​ប្រព័ន្ធធនាគារ

0

ឧក្រិដ្ឋជន​បច្ចេកវិទ្យារ​តែងតែប្រើវិធីប្លែកៗ និងនឹកស្មានមិនដល់​ដើម្បីរកចន្លោះប្រហោង ដាក់អន្ទាក់ផ្សេងៗ​ដើម្បីវាយប្រហារ​ជនរងគ្រោះ​របស់គេ។ថ្មីនេះ​មាន​ក្រុម hacker មួយ​ដែលប្រើប្រាស់​ វិធីសាស្រ្ត​បន្លំកាយ ធ្វើការវាយប្រហារ​ជនរងគ្រោះ​រាប់ពាន់នាក់​តាមរយៈវេបសាយ NordVPN។

វិធីសាស្រ្តនេះ មិនមែនពួកគេចូលទៅលុកលុយ​ដោយផ្ទាល់នោះឡើយ គឺក្រុមឧក្រិដ្ឋជន​ទាំង​នោះ បាន​បង្កើនត​វេបសាយ​មួយ​យ៉ាងថ្មីស្រឡាង​ដោយខ្លួនគេដោយ​យក​អ្វីៗគ្រប់យ៉ាង ដូចគ្នាបេះបិទ​១០០% តាមក្រុមហ៊ុន NordVPN ដែលជាក្រុមហ៊ុន​ផ្តល់សេវា​ VPN (Virtual Private Network)មួយ។ មិនត្រឹម​តែ​គេរចនា​វេបសាយ​ដូចគ្នានោះទេ សូម្បី​តែ SSL Key ក៏ពួកគេ​ប្រើប្រាស់ដូចគ្នា​នឹងវេបសាយ​ដើម​យ៉ាង​ឥតខ្ចោះ​តែម្តង។

ពួកគេ​បានប្រើប្រាស់​ឈ្មោះ nord-vpn[.]club ដើម្បី​បញ្ឆោត​ឲ្យ​ជនរងគ្រោះ​ចូលទៅក្នុងវេបសាយ។ ក្រោយ​មកពួក​បានដាក់បញ្ជូល​មេរោគ​Trojan មួយ​ឈ្មោះ​ថា “Win32.Bolik.2” ចូលក្នុងម៉ាស៊ីនជនរងគ្រោះ​តែម្តង។ មេរោគប្រភេទនេះអាច​ធ្វើសកម្មភាព​បានច្រើនយ៉ាងដូចជា web injections, traffic intercepts, keylogging និងអ្វីដែលសំខាន់នោះគឺវាអាចលួច​ទិន្ន័យ​របស់ធនាគារ​ចេញពីប្រព័ន្ធផ្សេងៗ​គ្នា​បានទៀតផង។

Thekhmerherald សូមណែនាំ​ឲ្យ​ប្រិយមិត្ត​ទាំង មានការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​តំណភ្ជាប់(link) ផ្សេង​ៗ​នៅលើបណ្តាញ​Internet ពិសេស​សូមពិនិត្យ​មើលឈ្មោះ​វេបសាយ​ឲ្យ​បានច្បាស់លាស់មុន​នឹងចុចអ្វីមួយ។ យើង​ខ្ញុំណែនាំ​ឲ្យលោកអ្នក​តម្លើង​កម្មវិធី Internet security នៅលើកុំព្យូទ័រ​ និង​Updateកំណែថ្មី​យ៉ាងហោចណាស់​ឲ្យបាន​១អាទិត្យម្តង ដើម្បីបង្ការហានិភ័យ​ណាមួយកើតឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here