ការ​កំណត់​យក​ពន្ធ​លើ​ប្រទេស​ចិន នឹង​ប៉ះពាល់​ដល់​សមត្ថភាព​ Apple ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ Samsung

0

​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​​លោក​ Tim Cook បាន​បង្កើត​ការ​ពិភាក្សា​គួរ​ឲ្យ​ទាក់ទាញ​មួយ ដែល​ថា​​ការ​កំណត់​យក​ពន្ធ​លើ​ប្រទេស​ចិន នឹង​ប៉ះពាល់​ដល់​សមត្ថភាព​ Apple ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ Samsung។

លោក ត្រាំ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​ហូប​អាហារ​បាន​ល្ងាច​ជា​មួយ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ក្លឹប​វាយ​កូន​ហ្គោល​របស់​ប្រធានាធិបតី​ ហើយ​លោក​ត្រាំ បាន​រៀប​រាប់​អំពី​ការ​សន្ទនា​របស់​ខ្លួន​ ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ពី​សារព័ត៌មាន​ដូច​ជា​ Bloomberg, CNBC និង Fox News។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា ៖ “ខ្ញុំ​មាន​​ជំនួប​ដ៏​ល្អ​មួយ​ជា​មួយ Tim Cook។ ខ្ញុំ​មាន​ការ​គោរព​ចំពោះ​ Tim Cook ហើយ Tim បាន​និយាយ​មក​កាន់​ខ្ញុំ​អំពី​ការ​យក​ពន្ធ។ ហើយ​​មាន​រឿង​មួយ​គឺ គាត់​បាន​បង្កើត​ករណី​ល្អ​មួយ គឺ​ថា​ Samsung ជា​គូ​ប្រជែង​លេខ​ ១ របស់​ពួក​គេ (Apple) ហើយ​ Samsung មិន​ត្រូវ​បង់​ពន្ធ​ដោយ​សារ​ពួក​គេ​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង​”។

លោក​បាន​បន្ត​ថា ៖ “ហើយ​វា​ពិបាក​ចំពោះ​ Apple ក្នុង​ការ​បង់​ពន្ធ ប្រសិន​បើ​​ពួក​គេ​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​​ល្អ​មួយ ដែល​មិន​ត្រូវ​បង់​ពន្ធ។ គាត់​និយាយ​ថា​ ពួក​គេ​ជា​គូ​ប្រជែង​ល្អ​មួយ។ Samsung មិន​ត្រូវ​បង់​ពន្ធ ព្រោះ​តែ​ពួក​គេ​មាន​មូលដ្ឋាន​នៅ​ទីតាំង​ច្រើន ភាគ​ច្រើន​នៅ​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​ពួក​គេ​មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ត្បូង។ ហើយ​ខ្ញុំ​គិត​ថា​គាត់​បាន​បង្កើត​ការ​ពិភាក្សា​គួរ​ឲ្យ​ទាក់ទាញ​មួយ​ ហេតុ​នេះ​ខ្ញុំ​កំពុង​គិត​ពី​វា”។

ផលិត​ផល Apple ភាគ​ច្រើន​ដំឡើង​ក្នុង​ប្រទេស​ចិន ហើយ​វា​នឹង​ត្រូវ​កំណត់​ការ​យក​ពន្ធ​នាំ​ចូល​បន្ថែម ១០% នៅ​ចុង​ឆ្នាំ​នេះ។ ការ​យក​ពន្ធ​នេះ​នឹង​មាន​ប្រសិទ្ធភាព​​ចាប់​ពី​ថ្ងៃ​ទី ១ កញ្ញា សម្រាប់​ផលិតផល​ដូច​ជា Apple Watch និង AirPods ប៉ុន្តែ iPhone, iPad និង MacBook នឹង​ត្រូវ​យក​ពន្ធ​ចាប់​ពី​ថ្ងៃ​ទី ១៥ ធ្នូ។

Samsung ឯណោះ​វិញ​ ភាគ​ច្រើន​ការ​ផលិត​របស់​ខ្លួន​មាន​ទីតាំង​នៅ​កូរ៉េ​ខាង​ត្បូង និង​វៀតណាម។​ ដូច​នេះ​ក្រុមហ៊ុន​នឹង​មិន​រង​​ការ​ប៉ះពាល់​ធំ​ដុំ​ពី​រដ្ឋបាល​លោក ដូណាល់ ត្រាំ នោះ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here