ស្របពេលដែលក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនកំពុងស្ថិតក្នុងការដំណាក់កាលសាកល្បងនិងបោះជំហានដំបូងក្នុងវិស័យ 5G ទៅមើលក្រុមហ៊ុនយក្សប្រទេសចិន Huawei បាននឹងកំពុងស្រាវជ្រាវប្រព័ន្ធ 6G រួចជាស្រេចហើយនៅឯមន្ទីរពិសោធន៍ក្នុងទីក្រុង Ottawa ប្រទេសកាណាដា។
ក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសចិនកំពុងធ្វើការជាមួយនឹងសកលវិទ្យាល័យក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវទាំង ១៣ លើគម្រោង 6G ប៉ុន្តែជុំវិញការដាក់ឲ្យប្រើប្រាស់ពោលគឺនឹងមិនអាចធ្វើទៅបានមុនឆ្នាំ ២០៣០ ឡើយ។
បញ្ជាក់ថាមុននេះក្រុមហ៊ុន Samsung ក៏បានបើកការស្រាវជ្រាវលើប្រព័ន្ធ 6G ដូចគ្នាក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ខណៈកាលពីខែមិថុនាកន្លងទៅក៏មានក្រុមហ៊ុន Nokia, Ericsson និង SK Telecom បានប្រកាសពីភាពជាដៃគូសហការលើការចាប់ផ្តើមរួមគ្នាសម្រាប់ការអភិវឌ្ឍ 6G នេះផងដែរ៕









