ចិន​ចង់​​ឲ្យ​ហ្វីលីពីន​បញ្ឈប់​​ល្បែលភ្នាល់​Onlineទាំង​អស់

0
Illegal online gambling scheme dismantled, press release, 12-11-2018

ប្រទេស​ចិន​ចង់​ឲ្យ​ប្រទេស​ហ្វីលីពីន​ ​បញ្ឈប់​រាល់​ល្បែង​ភ្នាល់​នៅលើ Internet ទាំងអស់​ បន្ទាប់ពី​រកឃើញថា ល្បែងភ្នាល់​ទាំង​នោះជាប្រភព​លាងលុយ​កខ្វក់​ទៅក្រៅប្រទេស។

សព្វថ្ងៃនេះ​ប្រទេសចិន​បាន​កោត​សរសើរ​ដល់​ហ្វីលីពីន​ដែល​បានផ្អាកការ​ផ្តល់​​អាជ្ញាបណ្ណ​ដល់​ការចុះ​បញ្ជី​ថ្មីៗ​បន្ថែម។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក កេង ស័ង (Geng Shuang)បានថ្លែងថា “យើង​សង្ឃឹម​ថា ប្រទេសហ្វីលីពីន​នឹងឈានមួយ​ជំហ៊ាន​ទៀតហើយ​បិទរាល់ល្បែងភ្នាល់​Onlineទាំង​អស់តែម្តង”​ នេះបើតាម​យោង​តាមសម្រង់​សំដី​កាលពីថ្ងៃ​ទី២០សីហានេះ។

សេចក្តី​អធិប្បាយ​ចុងក្រោយ​នេះ​គឺជា​ការ​បង្ហាញ​យ៉ាងថ្មីបំផុត​ថា ចិន​កំពុង​តែ​ដាក់សម្ពាធ​ទៅលើ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ចោល​ល្បែងភ្នាល់នៅលើOnline ដែល​ជា​មូលហេតុ​សំខាន់​មួយ​ធ្វើឲ្យ​លុយ​កខ្វក់​រាប់រយលាន​យ័ន ហូរ​ចេញ​ពី​សេដ្ឋកិច្ច​ចិន។ ល្បែង​ភ្នែល​តាមOnline ទាំងនេះ​កំពុង​រីកសុះសាយ​យ៉ាង​ខ្លាំង​នៅ​តាមបណ្តា​ប្រទេស​ផ្សេងៗ​ដូច​ជាហ្វីលីពីន និង​កម្ពុជា​ផងដែរ ដោយសារ​តែកំណើន​អ្នកលេងល្បែង​នៅប្រទេស​ចិន​មានការកើនឡើង​ខ្ពស់។

និយ័តករ​លើវិស័យល្បែង​របស់​ហ្វីលីពីន​ថ្លែង​កាល​ពីថ្ងៃចន្ទ​នេះថា បនល្បែងonlineដែលមានស្រាប់​មានបញ្ហា​អ្វី​នោះឡើយ តែ​សម្រាប់ការចុះឈ្មោះ​អាជ្ញាបណ្ណ​ថ្មីគឺត្រូវ​បានផ្អាក​រហូត​ដល់ចុងឆ្នាំ​នេះ​ ទើប​ពិនិត្យ​ម្តងទៀត​សម្រាប់ការបើកថ្មី។ ចំនែក​នៅកម្ពុជា​វិញ​គឺ​បានផ្អាកការចុះឈ្មោះដែរ ហើយ​បនល្បែង​ដែល​បានចុះឈ្មោះ​បើកហើយ អាច​បន្ត​ដំណើរ​ទៀត​បាន​រហូតដល់អស់សុពលភាព​អាជ្ញាបណ្ណ​ តែ​មិន​អាច​ពន្យា​អាជ្ញាបណ្ណ​បាន​បន្តទៀតឡើយ។

Illegal online gambling scheme dismantled, press release, 12-11-2018

LEAVE A REPLY

Please enter your comment!
Please enter your name here