Youtube Channel ចំនួន២១០ ត្រូវបានក្រុមហ៊ុនGoogleលុបចោលនៅក្នុងសប្ហាហ៍នេះក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ Channelទាំងអស់នោះគឺប្រតិបត្តិការដោយសម្រួលឲ្យជះឥទ្ធិពល ទៅលើដំណើរការបាតុកម្មស្វែងរកលទ្ធិប្រជាធិបតេយ្យនៅហុងកុង បើតាមសម្តីរបស់ក្រុមហ៊ុនGoogleក្នុងblogមួយកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីសម្រេចនេះគឺធ្វើឡើយក្រោយពេលដែលក្រុមហ៊ុនយក្សខាងបណ្តាញសង្គម Twitter បានលុបគណនីចំនួន ៩៣៦ និងក្រុមហ៊ុនFacebook ក៏បានលុប៥គណនី ៧pages និង ៣groupដែលទាក់ទងទៅនឹងរដ្ឋាភិបាលចិន។
Google បានបន្តទៀតថា Youtube Channel ដែលត្រូវបានលុបចេញនោះ គឺនៅក្រោយពេលដែលគេបានស្វែងរកឃើញថា បានបញ្ជូលនូវវីដេអូដែលគាំទ្របាតុកម្មនៅហុងកុង។ គណនីដែលប្រើប្រាស់ដោយ channel ទាំងនោះ បានប្រើប្រាស់ VPN និងវិធីផ្សេងៗទៀតដើម្បីពង្វាងពីអត្តសញ្ញាណពិតរបស់ម្ចាស់គណនី។
ជាចុងក្រោយGoogleបាននិយាយថា ការរកឃើញនេះ គឺស្របពេលជាមួយគ្នានឹងការប្រកាសរកឃើញរបស់Facebook និង Twitter អំពីបញ្ហាទាក់ទងនឹងចិនផងដែរ។