មុខងារ See first លើ Fceabook ត្រូវបានដាក់ឲ្យដំណើការយូរយារណាស់មកហើយ ក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់ឬហ្វេន អាចតាមដានព័តមានពីទំព័រណាមួយបានរហ័ស ចុះថាតើ See first លើ Facebook ហ្នឹង អាចដាក់បានច្រើនបំផុតត្រឹមប៉ុន្មាន?
ចម្លើយខ្លីគឺ ម្ចាស់គណនីមួយអាចដាក់ See first លើ Facebook បានច្រើនបំផុតត្រឹម ៣០ Pages ប៉ុណ្ណោះ។
រីឯចំណេះដឹងមួយទៀតគឺមុខងារ Top Fan។ មុខងារនេះ សម្រាប់អ្នកដែលជា Admin ក៏មិនអាចមានសិទ្ធដាក់បានដែរ ដោយអាស្រ័យលើសកម្មភាពនរណាម្នាក់ដែលចូលចិត្ត Like, Comment និង Share លើផេកនោះជារឿយៗ។
ចំណែកឯការកំណត់ចំនួននោះទៀតសោត មិនអាចកំណត់បានទេ (អាចតិច ឬច្រើន) អាស្រ័យលើ algorithm (ប្រព័ន្ធដំណើការស្វ័យប្រវត្តិដែលគណនាទុករួចស្រេច) ដែល Facebook កំណត់ថា User ម្នាក់នោះមានសកម្មភាពច្រើនប៉ុណ្ណាលើផេក។
បើប្រិយមិត្តមានចំណេះដឹងច្រើនជាងនេះ កុំភ្លេចចែករំលែកក្រុមការងារបានដឹងផង។ អរគុណសម្រាប់ការគាំទ្រ៕