​ប្រព័ន្ធ​រក្សាសិទ្ធិ​​ ​YouTube​ ត្រូវបានគេប្រើ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ ​Youtuber​

0

Youtuber​ ម្នាក់​(​អ្នក​បង្កើត​វិ​ដេ​អូ​សម្រាប់​យូ​ធូប​)​ ​បណ្តឹង​ដែល​ដាក់​ដោយក្រុម​ហ៊ុន​យូ​ធូប​ កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចោទប្រកាន់​អ្នកប្រើ​ប្រាស់​ម្នាក់​គឺ​ ​លោ​ក​គ្រី​ស្តូ​ហ្វឺ​រ​ ​ប្រេ​ឌី​ ​(​Christopher​ ​Brady​)​ ​មក​ពី​ក្រុង​អូ​ម៉ា​ហា​ ​រដ្ឋ​នេ​ប្រា​ស្កា​ ​ថា​បាន​រំលោភបំពាន​ប្រព័ន្ធ​រាយការណ៍​ទាក់ទង​នឹង​ ​“​រំលោភច្បាប់​រក្សាសិទ្ធិ​”​ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​អ្នក​បង្កើត​វីដេ​អូ​ទៅវិញ​។​

លោ​ក​គ្រី​ស្តូ​ហ្វឺ​រ​ ​បាន​ដាក់​សេចក្តី​ជូនដំណឹង​ស្តី​ពី​​ការ​រក្សាសិទ្ធិ​សហស្សវត្សរ៍​ឌីជីថល​រាប់​សិប​ច្បាប់​ ​ដែល​បាន​អះអាង​មិន​ពិត​ថា​ ​វីដេ​អូ​ដែល​បាន​បង្ហោះ​ដោយ​អ្នកប្រើ​ប្រាស់​ផ្សេងទៀត​បាន​រំលោភបំពាន​ច្បាប់​រក្សាសិទ្ធិ​របស់​គាត់​ ​បន្ទាប់មក​គាត់​ក៏​ផ្ញើ​សារ​ដើម្បី​ ​ជំរិត​ទារប្រាក់​ពី​អ្នកប្រើ​ប្រាស់​ទាំងនោះ​។​

​យោងទៅតាម​ ​Ars​ ​Technica​ ​លោ​ក​គ្រី​ស្តូ​ហ្វឺ​រ​ ​បាន​ធ្វើការ​អះអាង​មិន​ពិត​ប្រឆាំង​នឹង​ ​Minecraft​ ​Streamers​ ​ល្បី​ៗ​ ​ចំនួន​ ​៣​។​ បន្ទាប់មក​រូបលោក ​បាន​ទាមទារ​ឱ្យ​ពួកគេ​បង់ប្រាក់​ពី​ ​១៥០​ ​ដុល្លារ​ទៅ​ ​៣០០​ ​ដុល្លារ​តាមរយៈ​ ​PayPal​ ​ឬពី​ ​៧៥​ ​ទៅ​ ​២០០​ ​ដុល្លារ​ជា​ ​Bitcoin​ ​ប្រសិនបើ​ពួកគេ​បដិសេធ​ ​គាត់​បាន​គំរាម​ធ្វើការ​ទាមទារ​រក្សាសិទ្ធិ​ទីបី​​ដែល​អាច​ធ្វើ​ឱ្យ​គណនី​របស់​ជនរងគ្រោះ​ត្រូវ​បាន​បញ្ឈប់​។​

YouTube ​​បាន​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​អ្នកនិពន្ធ​ ​ហើយ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ ដែល​ប្រព័ន្ធ​ទាមទារ​សិទ្ធិ​អ្នកនិពន្ធ​របស់​ខ្លួន​​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ជំរិត​ទារប្រាក់​។​ ករណី​ប្ដឹង​ លោ​ក​គ្រី​ស្តូ​ហ្វឺ​រ នេះ​​ជា​ការ​ផ្ញើ​សារ​ទៅ​ជនខិលខូច​ផ្សេងទៀត​ថា​​ការ​ជំរិត​ទារប្រាក់​ជា​អំពើខុស​ច្បាប់​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here