លំនាំនៃមុខងារនេះ គឺហាក់ដូចជាច្នៃចេញពីមុខងារ ‘Snap Map’ របស់ Snapchat។បណ្តាញសង្គមយក្សធំបំផុតក្នុងលោកកំពុងដុតដៃដុតជើងអភិវឌ្ឍមុខងារថ្មីនេះ ដែលអាចពង្រឹងបន្ថែមលើភាពឯកជនរបស់អ្នកប្រើប្រាស់ ដោយអនុញ្ញាតឲ្យអ្នកអាចធ្វើការចែកចាយ Status, Location និងព័ត៌មានមួយចំនួនជាដើម ជាមួយតែមិត្តភ័ក្ដិជិតស្និទ្ធ (Close Friends)។
របាយការណ៍ពី The Verge បានឲ្យដឹងថា ‘Threads’ ក៏នឹងបើកឲ្យដំណើរការនៅលើបណ្តាញសង្គម Instagram ដូចគ្នាក្នុងពេលខាងមុខ។
បញ្ជាក់ថានេះការចម្លងធំៗលើកទីពីរហើយ ដែល Facebook ច្នៃចេញពី Snapchat ដោយកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុនរបស់លោក Mark Zuckerberg បានចម្លងមុខងារ ‘Stories’ យកមកដាក់លើបណ្តាញសង្គមខ្លួន ហើយទទួលបានជោគជ័យទល់សព្វថ្ងៃក្រោមតួលេខអ្នកប្រើប្រាស់លើសពី ៤០០ លាននាក់៕









