នៅក្នុងផលិកម្មទូរស័ព្ទ Pixel របស់ខ្លួននោះ ក្រុមហ៊ុនGoogleកំពុងតែផ្លាស់ប្តូររោងចក្រពីប្រទេសចិន ទៅកាន់រោងចក្រចាស់របស់ Nokia នៅក្នុងប្រទេសវៀតណាមវិញ ដើម្បីបង្ការបញ្ហាណាមួយដែលកើតឡើងដោយសារលោក Trump បង្កើតឡើងជាមួយនឹងផលិតផលទំនិញរបស់ចិន។
ការចាកចេញនេះ មិនមែនធ្វើឡើងត្រឹមការផលិតទូរស័ព្ទនោះទេ សូម្បីទេផ្នែកផលិកម្មឧបករណ៍ផ្សេងៗ រួមទាំង server និងបណ្តាញNetwork ផ្សេងៗចាកចេញពីប្រទេសចិន ហើយដូរទៅដាក់នៅតៃវ៉ាន់ និងម៉ាឡេស៊ីវិញ ដើម្បីគេចចេញពីបញ្ហាដែលកើតមានដោយសារសង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិក។
ផែនការប្តូរទីតាំងនេះនឹងត្រូវបញ្ចប់ទាំងស្រុងឲ្យបាននៅឆ្នាំនេះ ខណៈដែលសព្វថ្ងៃទូរស័ព្ទ Pixel4 នៅតែផលិតចេញពីចេញដដែល។ ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម មិនមែនមានតែក្រុមហ៊ុន Google មួយទេ សូម្បីតែ Apple ក៏កំពុងតែពិចារណារប្តូរផលិកម្ម ពី១៥% ទៅ ៣០% នៃ iPhone ទៅកាន់ប្រទេសវៀតណាមដែរ។









