ថ្មីៗនេះនៅលើ Facebook មានលេខចេញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មមួយបោកប្រាស់មួយ ដែលផ្សាយថា បង់ត្រឹមតែ១ដុល្លារប៉ុណ្ណោះ ដើម្បីទទួលបាន iPhone XS មួយគ្រឿង។
ជនល្មើសបានបានប្រើប្រាស់ផ្ទាំងពាណិជ្ជកម្មនេះដើម្បីទាក់ទាញអ្នកចូលទៅមើល ហើយពួកគេឲ្យបញ្ជូលនូវព័ត៌មានសំខាន់ៗដូចជា VISA Card, Master Card, Credit card ឬបង់ប្រាក់១ដុល្លារទៅពួកគេដើម្បីទទួលបានទូរស័ព្ទ១គ្រឿងនោះ។
ពួកគេប្រើប្រាស់រូបភាព ឬ logo របស់អង្គភាពល្បីៗនៅក្នុងកម្ពុជាដូចជាស្ថាប័នសារព័ត៌មាន ក្រសួងស្ថាប័នរដ្ឋ ឬអង្កការផ្សេងៗដើម្បីសរសេរជាព័ត៌មានបន្លំភ្នែក។
ដើម្បីទទួលបានសុវត្ថិភាពបឋមមួយអ្នកគួរអនុវត្តន៍តាមឧត្តមានុវត្ត (best practice)
- សូមប្រើប្រាស់កម្មវិធីមានអជ្ញាប័ណ្ណ និងអាប់ដេតឱ្យបានទៀងទាត់
- ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដោយអាប់ដេត និងស្កេនជាប្រចាំ
- កុំចុចទៅលើឯកសារ (attachment) ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
- កុំបើកវេបសាយ ឬតំណភ្ជាប់ ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
- ប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង (ចាប់ពី ៨ តួអក្សរឡើង ដោយគួបផ្សំជាមួយតួអក្សរលេខ និងនិមិត្តសញ្ញា)
- ប្រើប្រាស់ពាក្យសំងាត់ខុសៗគ្នា ចំពោះសេវាកម្មអនឡាញនីមួយៗ និងធ្វើការផ្លាស់ប្តូរជាប្រចាំ
- ធ្វើការថតចម្លងទុក (backup) ទិន្នន័យសំខាន់ឱ្យបានទៀងទាត់









