ក្រុមស្រាវជ្រាវសុវត្ថិភាពរបស់Google ឈ្មោះថា Project Zero បានរកឃើញនូវកំហុសឆ្គងសុវត្ថិភាពមួយទៀតរបស់ iPhone ដោយបង្ហាញលទ្ធផលថា គេអាច hack ដោយតាមរយៈវេបសាយបានយ៉ាងតិចណាស់ក៏២ឆ្នាំកន្លងមកហើយ។
បើសិនជាគេបើកវេបសាយណាមដែលបង្កប់កូដនោះ វានឹងចម្លងចូលមកក្នុងទូរស័ព្ទ ដែលអាចឲ្យជនល្មើសតម្លើងកម្មវិធីតាមដានទៅលើទូរស័ព្ទiPhoneនោះបាន។ យោងតាមប្រភពដដែលបានបន្តទៀតថា វេបសាយដែលកំពុងhackទៅលើiPhoneនោះ មានអាយុ២ឆ្នាំទៅហើយ អាចឲ្យគេសន្និដ្ឋានបានថា កំហុសសុវត្ថិភាពនេះអាចមានច្រើនជាង២ឆ្នាំទៅទៀត នៅតាមវេបសាយផ្សេងៗ។
លោកអ្នកដែលកំពុងតែប្រើ iPhoneចាប់ពី iPhone 5S នោះ សូមស្វែងរកកំណែថ្មីចុងក្រោយបំផុតគឺ iOS 12.4.1 ដើម្បីកែកំហុសបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរនេះ។
