Volocopter 2X ​បាន​ក្លាយ​ឈ្មោះ​ជា​តាក់ស៊ី​លើ​អាកាស​ដំបូង​បង្អស់​ដែល​បាន​ចុះចត​ដោយ​ជោគជ័យ​

0

Volocopter 2X ​បាន​ក្លាយ​ឈ្មោះ​ជា​តាក់ស៊ី​លើ​អាកាស​ដំបូង​បង្អស់​ដែល​បាន​ចុះចត​ដោយ​ជោគជ័យ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ Helsinki របស់​ប្រទេស​ហ្វាំងឡង់។ យាន​គ្មាន​មនុស្ស​បើក​មួយ​នេះ ក៏​បាន​ហោះ​មក​ចុះចត​លើ​គន្លង​ទីតាំង​ដូច​យន្តហោះ​ដឹក​អ្នក​ដំណើរ​ផ្សេង​ឯ​ទៀត​ផង​ដែរ។

ការ​សាកល្បង​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចង់​បង្ហាញ​ពី​សមិទ្ធផល​របស់​ក្រុមហ៊ុន Volocopter ជុំវិញ​ដំណើរការ​ប្រព័ន្ធ​ចរាចរណ៍​ផ្លូវ​អាកាស ATM និង UTM ពោល​គឺ​ចង់​បញ្ជាក់​ច្បាស់​ថា​ត្បិត​តាក់ស៊ី​លើ​អាកាស​មួយ​នេះ​គ្មាន​អ្នក​បើក ក៏​វា​នៅ​តែ​អាច​ហោះ​ឆ្លង​កាត់​ទីក្រុង​នានា ឬ​សូម្បី​តែ​ក្នុង​តំបន់​ដែល​មាន​បរិយាកាស​មិន​សូវ​ល្អ។​​​​

បញ្ជាក់​ថា​ក្រៅ​ពី Volocopter 2X ខាង​ក្រុមហ៊ុន​អាល្លឺម៉ង់​ខាង​លើ​ក៏​ទើប​តែ​ប្រកាស​ផ្សាយ​នូវ VoloCity ដែល​ជា​ប្រភេទ​រថយន្ត​ហោះ​លើ​អាកាស អាច​ដឹក​អ្នក​ដំណើរ​បាន ២ នាក់​និង​មាន​ល្បឿន​រហូត​ដល់​ទៅ ១១០ គ.ម/ម៉៕

LEAVE A REPLY

Please enter your comment!
Please enter your name here