ក្រុមហ៊ុនហ្គូហ្គល (Google Inc.) ទើបតែលុបចេញនៅកម្មវិធីដ៏ពេញនិយមមួយឈ្មោះ CamScanner PDF Creator ចេញពី Google Play Store បន្ទាប់ពីត្រូវបានក្រុមហ៊ុន Kaspersky រកឃើញថា វាបានចែកចាយមេរោគម៉លវ៊ែរ (Maleware Virus)។
កម្មវិធី CamScanner បង្កើតឡើងដោយក្រុមហ៊ុន Shanghai-based CC Intelligence ដែលមានការទាញយកទៅប្រើប្រាស់ជាង ១០០ លានដងពី Google Play Store គិតចាប់តាំងពីឆ្នាំ ២០១០ មក។
យោងតាមអ្នកស្រាវជ្រាវ នៅក្រុមហ៊ុនកំចាត់មេរោគរុស្ស៊ី Kaspersky មេរោគក្នុងកម្មវិធីនេះអាច បង្ហាញពីការផ្សាយពាណិជ្ជកម្មដែលមិនគប្បីដល់អ្នកប្រើប្រាស់ ឬភ្ជាប់គណនីរបស់អ្នកប្រើប្រាស់ ជាមួយការជាវជាប្រចាំ ដោយពុំមានការអនុញ្ញាត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ដល់អ្នកប្រើប្រាស់ ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីនេះជាបន្ទាន់នៅពេល ក្រុមហ៊ុនហ្គូហ្គល ដាក់ឱ្យប្រើប្រាស់កម្មវិធីនេះឡើងវិញ ហើយនេះ ក៏ជាការបង្ហាញថា សូម្បីកម្មវិធីដែលមាននៅក្នុង Google Play Store ដែលជាកន្លែងមានសុវត្ថិភាពបំផុត ក្នុងការដំឡើងកម្មវិធី Android ក៏អាចមានបញ្ហាដែរ។
ដូច្នេះសូមកួរជៀសវាងការបញ្ចូលកម្មវិធី ពីប្រភពមិនច្បាស់លាស់ ជាពិសេសពីប្រភពដែលបងប្អូនបានឃើញក្នុងបណ្ដាញសង្គម៕
