YouTube ត្រូវបង់ប្រាក់ពិន័យ ១៧០លានដុល្លារ ជុំវិញការរំលោភបំពានលើ ព័ត៌មានឯកជនរបស់កុមារ

0

ក្រុមហ៊ុន YouTube នឹងត្រូវបង់ប្រាក់ពិន័យ ១៧០លានដុល្លារ ដើម្បីផ្សះផ្សា ជាមួយគណៈកម្មាការសហព័ន្ធពាណិជ្ជកម្ម (FTC) និងអគ្គរដ្ឋអាជ្ញាធរទីក្រុងញូយ៉ក ដែលបាន ចោទក្រុមហ៊ុនមួយនេះថា រកបា្រក់ដោយខុសច្បាប់បានរាប់លានដុល្លារ តាមរយៈការប្រមូល ទិន្នន័យឯកជនរបស់កុមារ ដោយមិនមានការអនុញ្ញាតពីឪពុកម្ដាយរបស់ពួកគេ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

CNBC ដោយផ្អែកលើសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុន YouTube ដែលជាកម្មសិទ្ធិរបស់ Google នឹងត្រូវបង់ប្រាក់ពិន័យ ១៣៦លានដុល្លារ ឱ្យ FTC និង៣៤លានដុល្លារ ឱ្យអគ្គរដ្ឋអាជ្ញាក្រុងញូយ៉ក ដើម្បីផ្សះផ្សាការចោទប្រកាន់ពាក់ព័ន្ធ នឹងការរំលោភបំពានលើព័ត៌មានឯកជនរបស់កុមារ។

គួរបញ្ជាក់ថា បើតាម FTC ចំនួនទឹកប្រាក់ពិន័យ ១៣៦លានដុល្លារនេះ គឺជាប្រាក់ពិន័យធំបំផុត ដែលខ្លួនទទួលបាន ចាប់តាំងពីឆ្នាំ១៩៩៨មក ខណៈការចាត់វិធានការលើក្រុមហ៊ុន YouTube ត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេង ៣ ទល់នឹង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here