Facebook ដឹងថាក្មេងៗកំពុងចំណាយថវិកាទៅលើហ្គេម ទាំងមិនមានការយល់ព្រមពីអាណាព្យាបាល ហើយក្រុមហ៊ុនមិនមានវិធានការអ្វីនោះទេ។ នេះបើតាមឯកសារចំហថ្មីៗពីបណ្តឹងមួយនៅឆ្នាំ ២០១២។
ក្រុមហ៊ុនរបស់សេដ្ឋី Zuckerberg បានមើលរំលង គម្រោងមួយបង្កើតដោយបុគ្គលិកម្នាក់នៅឆ្នាំ ២០១១ ដែលអាចទប់ស្កាត់ក្មេងៗពីការចំណាយលុយ ដោយមិនមានការអនុញ្ញាតពីអាណាព្យាបាល។
ក្មេងលេងហ្គេមកាន់តែច្រើន ចំណូល Facebook ក៏កើនតាមនោះដែរ។ ពេលអាណាព្យាបាលដឹងពីការកាត់លុយពី Credit Card ក៏បានរាយការណ៍ ប៉ុន្តែពិបាកនឹងបានលុយត្រលប់មកវិញពី Facebook ណាស់ រហូតដល់មានការប្តឹងផ្តល់៕










