
ថ្មីៗនេះក្រុមហ៊ុន Google ទើបតែធ្វើកំណែថ្មីមួយដើម្បីធ្វើឲ្យការស្វែងរកនៅលើវេបសាយរបស់ខ្លួនអាចរកឃើញនូវព័ត៌មានពិតប្រាកដនិងកាត់បន្ថយព័ត៌មានក្លែងក្លាយ។
ក្រុមហ៊ុនបានប្រើក្បួនដោះស្រាយបញ្ហា(algorithm) ថ្មីដែលជួយឲ្យស្ថាប័នសារព័ត៌មានដែលបានចុះឈ្មោះមានវិជ្ជាជីវៈត្រឹមត្រូវ អាចស្វែងរកអ្នកអានបានកាន់តែច្រើន។
សព្វថ្ងៃនេះមានវិធីផ្សព្វផ្សាយជាច្រើនដែលពួកគេមានប្រិយមិត្តជាច្រើនស្រាប់នោះ អាចធ្វើឲ្យព័ត៌មានពិតប្រាសចាកកាន់តែឆ្ងាយពីរឿងដើម។
វិធីសាស្រ្តថ្មីនេះនឹងធ្វើឲ្យព័ត៌មានពិតប្រាកដ ស្ថិតនៅក្នុងលទ្ធផលនៃការស្វែងរកបានយូរអង្វែងជាងវិធីសាស្រ្តបច្ចុប្បន្នដែលផ្តល់លទ្ធផលមានភាពទូលំទូលាយពេក ហើយផ្តល់តែលទ្ធផលនៃព័ត៌មានចុងក្រោយបំផុតប៉ុណ្ណោះ។
វិធីសាស្រ្តថ្មីរបស់Googleគឺនឹងប្រើប្រាស់មនុស្សច្រើនជាង១ម៉ឺននាក់ដើម្បីមើលព័ត៌មាន រួចដាក់ពិន្ទុអំពីសាច់ព័ត៌មានដែលបានការ និងមានភាពពិតប្រាកដ។ ពិន្ទុដែលទទួលបានខ្ពស់បំផុតគឺជាប្រភេទព័ត៌មានដែលកើតឡើងពិតប្រាកដ និងផលិតឡើងតាមបែបបទវិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងខ្ជាប់ខ្ជួន។

The final print edition of The Independent newspaper went on sale March 26, ending its 30-year appearance on British newsstands with an exclusive on an assassination plot against a former Saudi king. A poignant wrap-around front page carried the words “STOP PRESS” in red lettering on a white background, followed by the words “Read all about it in this, our final print edition – 1986- 2016”.
/ AFP / LEON NEAL (Photo credit should read LEON NEAL/AFP/Getty Images)








