Google Map ជួយដោះស្រាយរឿង​ក្តី​បាត់​ខ្លួន​កាល​ពី២២ឆ្នាំមុន

0

មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ឆ្នាំ​១៩៩៧ ហើយ​ទើប​តែ​បាន​ដោះស្រាយ​នូវ​រឿងក្តី​មួយ​នេះ​​នៅឆ្នាំ​២០១៩នេះ ដោយ​សារ​តែ Google Map។

ពេលដែល​គេ​បើមើល​ Google ក្នុងទំរង់​ជារូបភាព​ផ្កាយរណប​នោះ អ្នក​ប្រើប្រាស់​ក៏បានប្រទះ​ឃើញនូវរូប​ភាពរថយន្ត​មួយក្នុងស្រះ​នៃក្រុងវែលីងតុន រដ្ឋ​កាលីហ្វ័រញារ។ ក្រោយពេល​ដែលគេស្រង់ឡាន​នោះមកលើគោកវិញ គេ​ក៏សង្កេត​ឃើញមាន​សាកសព​មនុស្ស​ម្នាក់នៅក្នុងរថយន្ត​នោះ។

ត្រលប់​ទៅកាន់ថ្ងៃ​ទី០៧ ខែ​វិច្ឆិការ​ ឆ្នាំ​១៩៩៧វិញ បុរស​ម្នាក់​អាយុ​៤០ឆ្នាំ​ ឈ្មោះ​ វីល្លីម​ ម៉ូលដ៍នៃ​រដ្ឋផ្លរីដាបានរាយករាណ៍ថា​បាត់ខ្លួន។ កាលនោះ​គាត់​បាន​ទូរស័ព្ទ ប្រាប់មិត្ត​ស្រី​របស់គាត់ថា គាត់កំពុង​នៅតាម​ផ្លូវ​ទៅផ្ទះ​វិញក្រោយ​ចេញពីក្លិប​រាត្រី ហើយក្រោយមក​ក៏បាត់គាត់ស្ងាត់រហូតទៅ។

២២ឆ្នាំ​ក្រោយមក នៅថ្ងៃទី០៨ សីហា ២០១៩នេះ អ្នក​ជិតខាងរបស់លោក ប៊ែរី ហ្វេ បាន​ប្រាប់លោកប៊ែរីថា មានឡានមួយគ្រឿង​នៅក្នុង​ស្រះ​ក្រោយផ្ទះរបស់គាត់តាមគាត់មើល​ក្នុងរូបភាព​ផ្កាយរណប​របស់Google Map ហើយក្រោយមក​គាត់យកយន្តហោះដ្រូន​ទៅថត​មើល។

ក្រោយ​ពីពិនិត្យរូប​ហើយ គាត់ក៏ហៅ​ម្ចាស់ផ្ទះមុន​នោះ​មកជួយមើល​ថាមានស្គាល់​ឡាន​នោះទេ។ ក្រោយមក​ម្ចាស់ផ្ទះស្រី​នោះ​ក៏រន្ធត់​ចិត្ត​ជាខ្លាំង ដោយគាត់​ស្គាល់ថា ឡាននោះ​ជារបស់​អតីត​មិត្តប្រុស​របស់គាត់​ដែល​បានបាត់ខ្លួន​កាលពី២២ឆ្នាំ​មុន​ដោយមិន​ដឹងមូលហេតុ។

ក្រោយពី​ការ​ធ្វើកោសល្យ​វិនិច្ឆ័យ​របស់ប៉ូលីស​មក គឺក៏កំណត់​អត្តសញ្ញាណ​សពគឺពិត​ជា​ឈ្មោះ វីល្លីម​ ម៉ូលដ៍ មែន​នៅថ្ងៃទី១០កញ្ញា។

Google Map គឺជាកម្មវិធី​ផែនទីអេឡិត​ត្រូវនិច​របស់ Google ដែលផ្តល់​ជូននូវ​រូបភាព​ថតចេញពីផ្កាយរណបសម្រាប់មើលរូបភាព​ពិតប្រាកដនៃទីតាំង​ណាមួយ បន្ថែមពី​ការ​មើលផ្លូវ​ និងស្វែងរកទីទាំង​ណាមួយ​ពាសពេញ​ពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here