ថ្មីៗនេះគេប្រទៈឃើញមុខងារចាស់របស់ Google គឺ “Memories feature” ត្រូវបានអាប់ដែតបន្ថែមទៅជាទម្រង់មុខងារ Google Photos Story ក៏ប៉ុន្តែរូបភាពទាំងនោះមិនដាក់ឲ្យចេញជាសាធារណៈដូច Snapchat, Instagram និង Facebook Story នោះទេ។
នៅលើ Google Photos apps បានលេចចេញមុខងារនេះ ទាំងនៅលើ iOS និង Android ហើយពេលឥឡូវនេះ។ Memories របស់ Google នេះបានប្រែក្លាយជាខ្លួន Story ពិតមែន ក៏ប៉ុន្តែរបៀបដែលបង្ហាញនោះគឺជា រូបរបស់អ្នកប៉ុណ្ណោះ មិនមែនដូចជារបៀបដែល Facebook បានប្រកាសឲ្យប្រើប្រាស់នោះទេ (អាចមើលឃើញសកម្មភាពអ្នកដទៃបាន) ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងមួយទៀតមុខងារ Photos app’s sharing features ដែល Google គ្រោងនឹងបញ្ចេញនៅចុងឆ្នាំនេះ ក៏ស្រដៀងទៅនឹងមុខងារ Instagram Direct Message មាននាទីអាចចែករំលែករូបថតទៅអ្នកផ្សេង ដូច្នេះដែរ៕









