របាយការណ៍ពី Business Insider បានឲ្យដឹងថាបុគ្គលិករូបនោះបានលោតសម្លាប់ខ្លួនពីលើអាគារកម្ពស់ ៤ ជាន់។ អាជ្ញាធរប្រចាំតំបន់បានប្រាប់ថា៖ “ក្រុមអ្នកសង្គ្រោះបានស្រូតទៅទីតាំងកើតហេតុ ប៉ុន្តែជាអកុសលពួកគេមិនអាចជួយជនរងគ្រោះទាន់ពេលវេលានោះទេ”។
តាមរយៈអ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ព័ត៌មាននេះជាការពិត ដោយបាននិយាយថា៖ “យើងពិតជាសោកស្តាយចំពោះការបាត់បង់នៃបុគ្គលិកយើងរបស់យើងមួយរូបនៅទីស្នាក់ការកណ្តាល Menlo Park ហើយយើងកំពុងធ្វើការជាមួយប៉ូលិសដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់នេះឲ្យច្បាស់ច្បាស់ ហើយបច្ចុប្បន្នក្រុមគ្រួសាររបស់គេបានទទួលព័ត៌មានដ៏សោកសង្រេងនេះហើយ”៕
