ក្រុមនិយ័តករហិរញ្ញវត្ថុពីប្រទេសផ្សេងៗ នឹងធ្វើការចោទសួរហ្វេសប៊ុក ពីប្រព័ន្ធហិរញ្ញវត្ថុឌីជីថលមួយឈ្មោះថា Libra cryptocurrency។ ប្រព័ន្ធនេះបានធ្វើឲ្យបណ្តាប្រទេសនៅទ្វីបអឺរ៉ុបយកចិត្តទុកដាក់ពីបញ្ហានានាដែលអាចនឹងកើតមាន បង្ករឲ្យមានផលប៉ះពាល់ដល់ស្ថេរភាពប្រព័ន្ធហិរញ្ញវត្ថុសកលដល់កម្រិតណា។
ក្រុមមន្ត្រីមកពីធនាគារកណ្តាលនៃិបណ្តា២៦ប្រទេស ក្នុងនោះមានធនាគារសហព័ន្ធរបស់អាមេរិច និងធនាគារកណ្តាលរបស់អង់គ្លេសផងដែរនោះ នឹងជួបជាមួយអ្នកតំណាងរបស់ Libra នៅក្នុងទីក្រុងបាសែលនៅថ្ងៃចន្ទទី១៦កញ្ញានេះ។ ក្នុងជំនួបនោះផងដែរ គេក៏បានស្នើសុំអ្នកបង្កើតប្រព័ន្ធLibra មានវត្តមានក្នុងកិច្ចប្រជុំនោះ ដើម្បីឆ្លើយសំណួរផ្សេងៗទាក់ទងនឹងLibraផងដែរ។
មកដល់ពេលនេះ ក្រុមហ៊ុនហ្វេសប៊ុកមិនទាន់មានការឆ្លើយតបឬបញ្ចេញមតិណាមួយ ជមួយនឹងក្រុមអ្នកកាសែតនៅឡើយ។
ប្រទេសផ្សេងៗដូចជាបារាំង និងអាល្លឺម៉ង់ជាដើម បានរិះគន់ជាសាធារណៈពីប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលនេះថា ប្រព័ន្ធនេះអាចបណ្តាលឲ្យមានហានិភ័យដល់អធិបតេយ្យភាពដល់បណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។