Facebook សម្រេច​បិទ​ចោល​មុខងារ Group Stories ​

0

របាយការណ៍​ពី​លោក Matt Navarra ​បាន​បញ្ជាក់​នៅ​មុន​នេះ​ថា​ក្រុមហ៊ុន Facebook នឹង​សម្រេច​បិទ​ចោល​មុខងារ Group Stories ​ចាប់​ពី​ថ្ងៃ​ទី ២៦ ​កញ្ញា​នេះ​ត​ទៅ ពោល​គឺ​គ្រប់​គណនី​ក្នុង Group ទាំង​អស់​នឹង​មិន​អាច​បង្ហោះ​ Stories ​បាន​ទៀត​ឡើយ។

មុខងារ​នេះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈ​ពេល ៩ ខែ ទៅ​ហើយ ប៉ុន្តែ​តួ​លេខ​អ្នក​ប្រើប្រាស់​ហាក់​មាន​កម្រិត​ទាប ពុំ​ឈាន​ដល់​ចំណុច​មួយ​ដែល​ Facebook ចង់​បាន ទើប​រុញ​ច្រាន​ឲ្យ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​សម្រេច​បិទ​ចោល​តែ​ម្តង។

ឆ្លើយតប​ទៅ​កាន់​សារព័ត៌មាន CNET អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Facebook ​បាន​និយាយ​ថា៖ “យើង​ចង់​ធានា​ឲ្យ​បាន​នូវ​មុខងារ​ដែល​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ធ្វើ​ការ​ត​ភ្ជាប់​គ្នា​ដោយ​ភាព​រីករាយ​និង​មាន​ប្រយោជន៍ ហើយ​យើង​តែងតែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ពង្រឹង​និង​កែលំអ​សម្រាប់​សហគមន៍​ទាំង​មូល​របស់​យើង”។បញ្ជាក់​ថា​មាន​មនុស្ស​ច្រើន​ជាង ១,៤ ពាន់​លាន​នាក់​កំពុង​ប្រើប្រាស់ Group នៅ​លើ Facebook សព្វថ្ងៃ ដែល​វា​ជា​ទីតាំង​នៃ​ក្រុម​ចែកចាយ​ព័ត៌មាន​មួយ​ទៅ​តាម​ប្រភេទ​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់។ Facebook បាន​បដិសេធ​មិន​ឆ្លើយតប​ជុំវិញ​តួ​លេខ​ជាក់លាក់​នៃ​អ្នក​ប្រើប្រាស់​មុខងារ Stories ក្នុង Group ត្បិត​ការ​ប្រកាស​បិទ​ចោល ត្រូវ​ឈាន​ចូល​មក​ដល់​ក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here