John Collison កើតនៅឆ្នាំ ១៩៩០ គឺជាសហគ្រិនវ័យក្មេងសញ្ជាតិអៀរឡង់ម្នាក់។ គាត់ត្រូវបានគេស្គាល់ច្បាស់តាមរយៈ ការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយមានឈ្មោះថា Stripe ជាមួយបងប្រុសរបស់ខ្លួនគឺលោក Patrick Collison។
បច្ចុប្បន្នបងប្អូនប្រុសទាំងពីររូបនេះមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ក៏ម្នាក់ ១,១ ពាន់លានដុល្លារបន្ទាប់ពីក្រុមហ៊ុន Stripe ដែលមានមូលដ្ឋាននៅទីក្រុងសានហ្វ្រានស៊ីស្កូ បានបង្កើនប្រាក់ចំនួន ១៥០ លានដុល្លារពី CapitalG ដែលជាផ្នែកនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនមេក្រុមហ៊ុន Google និងក្រុមហ៊ុន General Catalyst Partners។
មិនទាន់បញ្ចប់ថ្នាក់អនុវិទ្យាល័យផងបុរសនៃគ្រួសារCollisonរូបនេះបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Shuppa កាលពីឆ្នាំ ២០០៧ ហើយមក ដល់ឆ្នាំ ២០០៨ ទំហំរបស់ក្រុមហ៊ុននេះមានតម្លៃរហូតដល់ ៥ លានដុល្លារ គឺនៅពេលដែល John មានអាយុទើបតែ ១៧ ឆ្នាំ។
ក្នុងឆ្នាំ ២០០៩ បុរសវ័យ ២៧ ឆ្នាំរូបនេះសម្រេចចិត្តត្រឡប់ចូលមកបន្តការសិក្សាថ្នាក់អនុវិទ្យាល័យវិញនៅឯសាលារៀនCastletry Collegueនិងបន្តរៀនដល់ថ្នាក់មហាវិទ្យាល័យនៅសកលវិទ្យាល័យHarvard University។
ក្នុងឆ្នាំ ២០១៦ ខែវិច្ឆិកា John បានក្លាយជាមហាសេដ្ឋីក្មេងបំផុតដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១,១ ពាន់លានដុល្លារ ហើយក្រោមការវាយតម្លៃជឿជាក់ ថាតម្លៃក្រុមហ៊ុនរបស់គាត់មានតម្លៃរហូតទៅដល់ ៩,២ ពាន់លានដុល្លារ៕