ក្រុមហ៊ុនបណ្តាញសង្គមTwitterបានបិទចោលនូវគណនីដែលចែកចាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញរបស់ខ្លួនដល់ទៅរាប់ពាន់គណនីទូទាំងពិភពលោក រួមទាំងក្រុមឃោសនាគាំទ្ររដ្ឋាភិបាល និងគណនីក្នុងប្រទេសផ្សេងៗដូចជា សហព័ន្ធអារ៉ាប់រួម ចិន និងអាស្ប៉ាញជាដើម។
គណនីមកពីប្រទេសចិន ដែលបានសាបព្រោះភាពមិនចុះសម្រុងគ្នានៅហុងកុងត្រូវបានដកចោល ហើយក្រុមគាំទ្រអារ៉ាប៊ីសាអូឌីត ដែលមានប្រភពពីអេហ្ស៊ីប និង សហព័ន្ធអារ៉ាប់រួម មានមេដេកនាំនៅកាតា និង យេមេននោះក៏ត្រូវដកចោលដូចគ្នា។ ព័ត៌មានក្លែងក្លាយដែលមានប្រភពចេញពីប្រទេស អេក្វាទ័រ និង អាស្ប៉ាញ ក៏ត្រូវដកចេញពីបណ្តាញសង្គមនេះដូចគ្នា។
ក្រុមហ៊ុនTwitterដកចេញនូវព័ត៌មានក្លែងក្លាយទាំងនេះ ជាផ្នែកមួយដែលក្រុមហ៊ុនចង់ធ្វើឲ្យបង្ហាញថាប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួន ត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលដើម្បីបំភ័នភ្នែកសាធារណៈជន។
Twitter រាយការណ៍ថា មានគណនីចំនួន ៤,៣០២ មានតាមតាមដាន(follower)សរុបដល់ទៅ ២០០,០០០នាក់ ស្ថិតក្នុងប្រទេសចិន បានដើរតួរជាអ្នកបង្កឲ្យបាតុកម្មនៅហុងកុង។
ការប្រកាសនេះធ្វើឡើងក្រោយពី Facebook បានដកចេញគណនីក្លែងក្លាយនៅអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និង សហព័ន្ធអារ៉ាប់រួម កាលពីខែមុនក្រោយពីបង្ហោះព័ត៌មានក្លែងក្លាយពីតំបន់ក្តៅ រួមមានលីប៊ី ស៊ូដង់ និង យេមេន។