១. ព័ត៌មានទូទៅ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយការជូនដំណឹងបន្ទាន់ស្តីពីចំនុចខ្សោយចំនួនពីរដែលមាននៅក្នុងកម្មវិធី Internet Explorer and Microsoft Defender ដែលមានលេខសម្គាល់ដូចខាងក្រោម៖
- CVE-2019-1367: ចំនុចខ្សោយនេះកើតមាននៅពេលដែល scripting engine ធ្វើការជាមួយនឹង objects ក្នុងអង្គចងចាំ Internet Explorer ។ ចំនុចខ្សោយមួយនេះអាចអនុញ្ញាតឲ្យ មានការវាយលុកទៅលើអង្គចងចាំ ហើយការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយនេះ គឺអាចអនុញ្ញាតឱ្យអ្នកវាយប្រហារអាចដំឡើងកម្មវិធី បើកមើលផ្លាស់ប្តូរ ឬលុបទិន្នន័យ ឬបង្កើតគណនីថ្មីជាមួយសិទ្ធិជាអភិបាល (Administrator)
- CVE-2019-1255: ចំនុចខ្សោយនេះកើតមាននៅពេលដែលកម្មវិធី Microsoft Defender ធ្វើការជាមួយ File មិនបានត្រឹមត្រូវ។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយនេះ គឺអាចអនុញ្ញាតឱ្យអ្នកវាយប្រហារបិទនូវដំណើរកម្មវីធី system binaries មិនឱ្យអ្នកប្រើប្រាស់ដំណើរការបាន។
២. ផលិតផលដែលរងផលប៉ះពាល់
- កម្មវិធី Internet Explorer កំណែ 9, 10 និង 11
- កម្មវិធី Microsoft Defender កំណែចាប់ពី 1.1.16400.2 ចុះក្រោម
៣. ផលវិបាក
ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយទាំងនោះ អាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការដំណើរការនូវកូដនានាពីចម្ងាយ ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា ដោយរួមមានការតំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើក ផ្លាស់ប្តូរ ឬលប់ទិន្នន័យនានា។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់ដើម្បីការពារពីការវាយប្រហារខាងលើនេះ។

៥. ព័ត៌មានពាក់ព័ន្ធ
- https://www.us-cert.gov/ncas/current-activity/2019/09/23/microsoft-releases-out-band-security-updates
- https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2019-1367
- https://portal.msrc.microsoft.com/en-US/security-guidance/advisory/CVE-2019-1255