អ្នកអភិវឌ្ឍន៍កម្មវិធី Hkmap Live បានឲ្យដឹងថា នេះជាកម្មវិធីជួយឲ្យពលរដ្ឋនៅហុងកុងជៀសផុតពីទីតាំងមានបញ្ហា ហើយវាបង្កើតឡើងដោយស្របតាមគោលការណ៍ច្បាប់ ខណៈដែល Apple និយាយថាវាបង្កើតឡើងក្នុងគោលបំណងបង្អាក់ដំណើរច្បាប់។
ពេលនេះគេមិនច្បាស់នៅឡើយទេថា Apple សម្រេចចិត្តដកកម្មវិធីចេញដោយខ្លួនឯង ឬជាការស្នើសុំរបស់រដ្ឋាភិបាលចិននោះ។ គួរដឹងថា HKmap Live អាចមានប្រយោជន៍ពីរផ្សេងគ្នាសម្រាប់អ្នកប្រើប្រាស់។
កម្មវិធីនេះអាចឲ្យអ្នកប្រើប្រាស់ដឹងអំពីសកម្មភាពប៉ូលិសនៅលើដងវិថីទីក្រុងហុងកុង ដែលអាចឲ្យក្រុមបាតុករគេចពីប៉ូលិសបាន ហើយវាក៏អាចឲ្យពលរដ្ឋគេចចេញពីទីតាំងដែលកើតមានជម្លោះរវាងសមត្ថកិច្ច និងបាតុករផងដែរ៕









