Apple នឹង​បើក​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​ចំនួន ៣ នៅ​ខែ​តុលា ឆ្នាំ ២០១៩ នេះ

0

កាល​ពី​ឆ្នាំ​ចាស់​ក្រុមហ៊ុន​របស់​លោក Tim Cook ធ្លាប់​បើក​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង New York នា​ថ្ងៃ​ទី ៣០ តុលា ដោយ​ឡែក​ឆ្នាំ ២០១៩ នេះ ក៏​រំពឹង​នឹង​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ពេល​តែ​មួយ​នេះ​ដូច​គ្នា។ យោង​តាម​សារព័ត៌មាន MacRumors ​ទម្លាយ​ថា Apple នឹង​មាន MacBook Pro, iPad Pro សេរ៊ី​ថ្មី គួប​ផ្សំ​ឧបករណ៍​ស្វែងរក​របស់​ដែល​បាត់​ឲ្យ​ឈ្មោះ ‘Apple Tag’។

ចំពោះ​កុំព្យូទ័រ​យួរ​ដៃ MacBook Pro ​នឹង​មាន​ការ​វិវត្ត​លើ​ទំហំ​អេក្រង់ ១៦ អ៊ីញ​ដដែល ប៉ុន្តែ​កាត់​បន្ថយ​គែម​ឲ្យ​កាន់​តែ​សល់​តូច​ជាង​មុន ជាមួយ​នឹង​កម្រិត​បង្ហាញ​ដល់​ទៅ ៣ ០៧២x ១ ៩២០ ភីកសែល។ ដោយ​ឡែក​សម្រាប់ iPad Pro ប្រភេទ​អេក្រង់ ១១ និង ១២,៩ អ៊ីញ នឹង​មាន​ការ​អាប់ដែត​ថ្មី​ជាមួយ​ការ​បំពាក់​នូវ​អង្គ​គណនា A13 Bionic ដែល​មាន​លើ iPhone 11។

សម្រាប់​ឧបករណ៍​ថ្មី Apple Tag គឺ​មាន​ខ្នាត​តូច បង្កប់​នូវ​បច្ចេកវិទ្យា AR ​ដែល​ផ្តល់​ភាពងាយស្រួល​បន្ថែម​ទៀត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​របស់​ដែល​បាត់៕​

LEAVE A REPLY

Please enter your comment!
Please enter your name here