Apple បានបញ្ចេញកំណែទម្រង់ iOS 13.1.1 ក្រោយចេញ iOS 13.1 ទើបបានបីថ្ងៃ។ ការអាប់ដេតនេះមានពាំនាំការដោះស្រាយបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហាស៊ីថ្មខុសប្រក្រតី និងបញ្ហាក្ដារចុចផងដែរ។
បញ្ហាដែលនឹងដោះស្រាយលើ iOS 13.1.1 មានដូចខាងក្រោម ៖
- ដោះស្រាយបញ្ហាដែលទប់ស្កាត់ iPhone មិនឲ្យ Restore ពីការ Backup
- ដោះស្រាយបញ្ហាស៊ីថ្មលឿនខុសប្រក្រតី
- ដោះស្រាយបញ្ហាដែលអាចប៉ះពាល់ដល់ការចំណាំសំឡេងរបស់ Siri នៅលើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max
- ដោះស្រាយបញ្ហាដែល Safari Search ដំណើរការឡើងវិញ ក្រោយពីបិទរួច
- ដោះស្រាយបញ្ហាដែល Reminder អាច Sync យឺត
- ដោះស្រាយបញ្ហាចន្លោះប្រហោងកម្មវិធីក្ដារចុចដែលដំឡើងពីក្រៅ
គួរដឹងថា Apple ក៏បានបញ្ចេញ iPadOS 13.1.1 ដំណាលគ្នានឹង iOS 13.1.1 នេះផងដែរ៕