NASA​ មាន​បាន​ជំរុញ​ទឹកចិត្តឲ្យ​ក្រុមហ៊ុន​ឯក​ជន​នានា​ បង្កើត​ស្ថានីយ៍អាវកាស​​ផ្ទាល់​ខ្លួន​

0

NASA គឺជាអង្គការមួយ ដែលមានមូលដ្ឋាន នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងមាននាទីយ៉ាងសកម្ម ក្នុងការសិក្សាស្រាវជ្រាវ ទាក់ទងនឹងវិទ្យាសាស្រ្តផ្សេងៗ ក៏ដូចជាលំហអាកាសជាដើម។ ដោយឡែក នៅក្នុងពេលនេះ អង្គការខាងលើ ក៏បានជំរុញទឹកចិត្ត ឲ្យក្រុមហ៊ុនឯកជននានា គួរតែចាប់ផ្ដើមអភិវឌ្ឍន៍ នូវស្ថានីយ៍លំហអាកាស ដោយខ្លួនឯង ព្រោះថាពួកគេ មិនអាចពឹងលើ ស្ថានីយ៍អាវកាសអន្តរជាតិ បានយូរទៀតនោះទេ។

មិនខុសទេ NASA បានបង្ហាញដល់ក្រុមហ៊ុនស្រាវជ្រាវឯកជននានា ឲ្យងាកមកធ្វើការអភិវឌ្ឍន៍ស្ថានីយ៍អាវកាស ផ្ទាល់ខ្លួន លើសពីនេះ អង្គការខាងលើ ក៏បានត្រៀមទឹកប្រាក់ចំនួន 561 លានដុល្លារ សម្រាប់ការវិនិយោគ ជាមួយក្រុមហ៊ុនទាំងនោះ ដើម្បីជំរុញឲ្យការស្រាវជ្រាវរបស់ខ្លួន កាន់តែប្រសើរទៅមុខទៀត ខណៈពេលដែល ស្ថានីយ៍អាវកាសអន្តរជាតិ (International Space Station) គឺជៀសមិនផុត ពីការចូលនិវត្តន៍នោះឡើយ។ លើសពីនេះទៀត ការធ្វើបែបនេះ ក៏អាចដោយសារតែ ស្ថានីយ៍អាវកាសអន្តរជាតិខាងលើ កាន់តែចាស់ទៅៗ ព្រមទាំងដើម្បីជំនួសឲ្យការកសាងស្ថានីយ៍ថ្មីមួយទៀតនោះ ទើប NASA បានជម្រុញឲ្យក្រុមហ៊ុនឯកជននានា ធ្វើការអភិវឌ្ឍន៍ នូវស្ថានីយ៍អាវកាសផ្ទាល់ខ្លួន ដូច្នេះដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here