ក្រុមហ៊ុនបច្ចេកវិទ្យា Adobe ចេញផ្សាយនូវការអាប់ដេតសុវត្ថិភាពទៅលើចន្លោះប្រហោងចំនួន ៨២ នៅក្នុងផលិតផលជាច្រើនរបស់ខ្លួនដែលក្នុងនោះមាន ៤៥ គ្រោះថ្នាក់ខ្លាំងបំផុត។ ការជួសជុលនេះគឺកើតឡើងនៅលើផលិតផលជាច្រើនដូចជា Adobe Acrobat និង Reader, Adobe Experience Manager & Forms និង Adobe Download Manager ។
កម្មវិធី Adobe Acrobat និង Reader
ក្រុមហ៊ុនបច្ចេកវិទ្យា Adobe ទើបតែធ្វើការអាប់ដេតទៅលើសុវត្ថិភាពសម្រាប់ Windows និង macOS នៅលើកម្មវិធី Adobe Acrobat និង Reader ។
Versions ដែលប៉ះពាល់
- Acrobat DC 2019.012.20040 និង versions មុននេះ
- Acrobat Reader DC 2019.012.20040 និង versions មុននេះ
- Acrobat 2017 2017.011.30148
- Acrobat Reader 2017 2017.011.30148 និង versions មុននេះ
- Acrobat 2015 2015.006.30503 និង versions មុននេះ
- Acrobat Reader 2015 2015.006.30503 និង versions មុននេះ
Updated Versions
- Acrobat DC 2019.021.20047
- Acrobat Reader DC 2019.021.20047
- Acrobat DC 2017.011.30150
- Acrobat Reader DC 2017.011.30150
- Acrobat DC 2015.006.30504
- Acrobat Reader DC 2015.006.30504
Adobe Experience Manager៖ សម្រាប់ការអាប់ដេតនេះជួសជុលទៅលើចន្លោះប្រហោងនៅលើ AEM versions 6.3, 6.4 និង 6.5 ។
Adobe Experience Manager Forms៖ សម្រាប់ការអាប់ដេតនេះគឺជួសជុលទៅលើចន្លោះប្រហោងនៅលើ Adobe Experience Manager Forms 6.3, 6.4 និង 6.5 ។
Adobe Download Manager៖ កាអាប់ដេតនេះជួសជុលទៅលើចន្លោះប្រហោងនៅលើ Adobe Download Manager 2.0.0.363 ដែលត្រូវធ្វើការអាប់ដេតទៅកាន់ Adobe Download Manager 2.0.0.417 ៕

Adobe Fixes 82 Vulnerabilities in Adobe Acrobat and Reader, Experience & Downloader Manager









